សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការចម្អិនបន្លែឱ្យមានគុណប្រយោជន៍ខ្ពស់ ទាមទារការអនុវត្តត្រឹមត្រូវចាប់ពីការរៀបចំរហូតដល់ការបរិភោគ។
បន្លែក្រៀមអាចធ្វើឱ្យស្រស់ឡើងវិញបានដោយត្រាំទឹកក្ដៅឧណ្ហៗ (៥០ អង្សាសេ) រយៈពេល ៥ នាទី។ គន្លឹះសំខាន់គឺលាងសម្អាតឱ្យស្អាតសិនមុននឹងហាន់ ដើម្បីកាត់បន្ថយការបាត់បង់វីតាមីន ហើយនៅពេលស្លត្រូវបើកគម្របឆ្នាំងដោយប្រើរយៈពេលត្រឹម ១ ទៅ ៣ នាទីប៉ុណ្ណោះ ព្រមទាំងអាចបន្ថែមអំបិល ឬប្រេងបន្តិចដើម្បីរក្សាពណ៌ និងរសជាតិ។
សំខាន់បំផុត គួរទទួលទានបន្លែដែលស្លហើយឱ្យអស់ក្នុងពេលតែមួយ និងមិនត្រូវរក្សាទុកសម្រាប់ថ្ងៃក្រោយឡើយ ដើម្បីជៀសវាងការប្រែក្លាយសារធាតុចិញ្ចឹមទៅជាជាតិពុលដែលបង្កគ្រោះថ្នាក់ដល់សុខភាព៕
ចែករំលែកព័តមាននេះ