ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរី ៖ ​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អ.ស.ប​​ទទួល​​បរា​ជ័យជា​​ថ្មី​ក្នុង​ការ​​ស្វែង​រក​កិច្ច​ព្រម​​ព្រៀង​មួយ​

13 ឆ្នាំ មុន

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​បាន​ទទួល​បរា​ជ័យ​​២​ថ្ងៃ​ជាប់​គ្នា​ក្នុង​ការ​ស្វែង​រក​​ជំហរ​រួម​មួយ​ស្តី​ពី​ការ​បង្ក្រាប​នៅ​ស៊ីរី​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៣​នាក់​ថ្មី​ទៀត​នា​ថ្ងៃ​ទី​២ សីហា​ នោះ​ក្រោយ​ការ​ស្លា.ប់​មនុស្ស​ជាង​១៦០​នាក់​ចាប់​ពី​ថ្ងៃ​ទី​៣១ កក្កដា មក​។ ពួក​អ្នក​ការ​ទូត​គូស​បញ្ជាក់​ថា មាន​ការ​រីក​ចំរើន​នានា​កាល​ពី​ថ្ងៃ​ទី​២ សីហា ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​បាន​ទទួល​បរា​ជ័យ​​២​ថ្ងៃ​ជាប់​គ្នា​ក្នុង​ការ​ស្វែង​រក​​ជំហរ​រួម​មួយ​ស្តី​ពី​ការ​បង្ក្រាប​នៅ​ស៊ីរី​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​ថ្មី​ទៀត​នា​ថ្ងៃ​ទី​២ សីហា​ នោះ​ក្រោយ​ការ​ស្លាប់​មនុស្ស​ជាង​១៦០​នាក់​ចាប់​ពី​ថ្ងៃ​ទី​៣១ កក្កដា មក​។

ពួក​អ្នក​ការ​ទូត​គូស​បញ្ជាក់​ថា មាន​ការ​រីក​ចំរើន​នានា​កាល​ពី​ថ្ងៃ​ទី​២ សីហា ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ ក៏​ប៉ុន្តែ​ការ​ខ្វែង​ទំនាស់​គ្នា​នៅ​តែ​មាន​រវាង​សមា​ជិក​ទាំង​១៥​របស់​ក្រុម​ប្រឹក្សា​នេះ។ ពួក​អ្នក​ការ​ទូត​ត្រូវ​ពិគ្រោះ​ពិភាក្សា​រឿង​នេះ​ជាមួយ​រដ្ឋា​ភិ​បាល​ពួក​គេ​ ហើយ​ធ្វើ​ការ​ពិភាក្សា​គ្នា​ជា​ថ្មី​នា​ថ្ងៃ​ទី​៣ សីហា​។ ដោយ​លើក​ឡើង​ពី​អំពើ​ហិង្សា​​បង្ហូរ​ឈាម​ទាំង​ឡាយ​ អគ្គ​លេខា​ធិការ​អ.ស.ប លោក​បាន​ គីមូន វាយ​តម្លៃ​ថា ប្រធានា​ធិបតី​ស៊ីរី​ លោក​បាចា​អាល់​ អាសាដ​ បាន​បាត់​បង់​រាល់​អំពើមនុស្ស​ធម៌ ៕