ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាថៃ​នឹង​បោះឆ្នោតជ្រើសរើស​នាយក​រដ្ឋមន្ត្រីថ្មី​នៅថ្ងៃ​ទី​៥ សីហា​

13 ឆ្នាំ មុន

លោក Pitoon Pumhiran អគ្គលេខាធិការ​សភាថៃនិយាយនាថ្ងៃទី​​៣ សីហា ថា សភា​​ថៃ​នឹង​រៀបចំកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៥ សីហា​ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
​លោក​បន្តថា ព្រះមហាក្សត្រ​ទ្រង់​ផ្តល់​​ការ​យល់​ស្រប​​លើការ​តែង​តាំង​ប្រធាន​សភារូចរាល់​ហើយ។ ពិធីឡើងកាន់តំណែងប្រធានសភាថ្មី​លោក somsak Kiatsuranont ដែល​​ទទួល​ព្រះ​រាជ្យក្រិតតែងតាំងនឹងធ្វើឡើងនៅម៉ោង​២​រសៀល​ថ្ងៃ​ទី​៣ សីហា

លោក Pitoon Pumhiran អគ្គលេខាធិការ​សភាថៃនិយាយនាថ្ងៃទី​​៣ សីហា ថា សភា​​ថៃ​នឹង​រៀបចំកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៥ សីហា​ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
​លោក​បន្តថា ព្រះមហាក្សត្រ​ទ្រង់​ផ្តល់​​ការ​យល់​ស្រប​​លើការ​តែង​តាំង​ប្រធាន​សភារូចរាល់​ហើយ។

ពិធីឡើងកាន់តំណែងប្រធានសភាថ្មី​លោក somsak Kiatsuranont ដែល​​ទទួល​ព្រះ​រាជ្យក្រិតតែងតាំងនឹងធ្វើឡើងនៅម៉ោង​២​រសៀល​ថ្ងៃ​ទី​៣ សីហា​ ហើយសមាជិកសភា​ទាំង​អស់​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូល​រួមនៅឯវិមាន​សភា​។

លោក Somsak Kiatsuranont បាន​បង្គាប់បញ្ជា​ឱ្យ​កោះ​ប្រជុំសភានៅថ្ងៃ៥ សីហា ​វេលា​ម៉ោង១០ ដើម្បីបោះឆ្នោតជ្រើស​រើស​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់ប្រទេស។ គណបក្ស​ភឿថៃនឹងរៀបចំកិច្ចប្រជុំមុនព្រឹត្តិ ការណ៍ដ៏សំខាន់នេះនៅថ្ងៃទី​៤ សីហា។ តាមប្រភពព័ត៌មានមួយនិយាយថា បញ្ជី​រាយ​នាម​សមាជិក​សភារបស់គណ​បក្ស​ភឿថៃ ក្នុង​នោះ​មាន​សមាជិក​សំខាន់របស់ក្រុមអាវ​ក្រហម​​លោក​ Jatuporn Prompan ផង​ នឹង​បញ្ជូន​ចូល​ក្នុង​សភា​នៅ​ម៉ោង​១​និង៣០នាទីថ្ងៃ​​ទី​​៣ សីហា​។

លោក Witthaya Buransiri ប្រធាន​គណបក្ស​ភឿថៃនិយាយថា គាត់សង្ឃឹមថា គ្មាន​បញ្ហាអ្វីកើត​ឡើងក្នុងការចូលរួមសហការជា​មួយគណបក្សផ្សេងៗ​ក្នុងឋានៈស្មើ​ភាព​គ្នាដើម្បី​រៀប​ចំការ​បោះឆ្នោតក្នុងថ្ងៃទី​​​៥ សីហា ជ្រើស​រើស​​​នាយករដ្ឋមន្ត្រី​ថ្មី​​ឡើយ​៕