World Cup ៖ អ៊ីរ៉ង់បានការអនុញ្ញាតពី FIFA ប្តូរទីតាំងបោះជំរុំហ្វឹកហាត់ពីទឹកដីសហរដ្ឋអាមេរិកទៅម៉ិកស៊ិក
4 ម៉ោង មុន
ទីក្រុងតេហេរ៉ង់ ៖ សហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) បានធ្វើការស្នើសុំដោយជោគជ័យពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដើម្បីផ្លាស់ប្តូរទីតាំងបោះជំរុំហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍ FIFA World Cup…
ទីក្រុងតេហេរ៉ង់ ៖ សហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) បានធ្វើការស្នើសុំដោយជោគជ័យពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដើម្បីផ្លាស់ប្តូរទីតាំងបោះជំរុំហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ របស់ខ្លួនពីទឹកដីសហរដ្ឋអាមេរិកទៅកាន់ទឹកដីប្រទេសម៉ិកស៊ិកជំនួសវិញ។ ការសម្រេចចិត្តនេះកើតឡើងនៅពេលភាពតានតឹងក្នុងតំបន់ និងសន្តិសុខបានជំរុញឱ្យអ៊ីរ៉ង់ស្វែងរកជម្រើសមួយជំនួសផែនការដើមដែលទីតាំងជំរុំហ្វឹកហាត់ពួកគេស្ថិតនៅរដ្ឋអារីហ្សូណា (Arizona)។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC និង goal.com ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
FFIRI បានបញ្ជាក់ថា FIFA បានអនុម័តជាផ្លូវការចំពោះការផ្លាស់ប្តូរទីតាំងមូលដ្ឋានសម្រាប់ World Cup របស់ក្រុមជម្រើសជាតិ ដែលដើមឡើយស្ថិតនៅក្នុងទីក្រុងទុកសុន (Tucson) រដ្ឋអារីហ្សូណា។ ទោះយ៉ាងណាក៏ដោយ ទីទាំងថ្មីនឹងស្ថិតនៅតាមបណ្តោយព្រំដែននៅទីក្រុងទីជួណា (Tijuana) ប្រទេសម៉ិកស៊ិកជំនួសវិញ។
យោងតាមសារព័ត៌មាន AP បានរាយការណ៍ថា លោក Mehdi Taj ប្រធាន FFIRI បានប្រកាសពីការវិវឌ្ឍនេះ បន្ទាប់ពីការចរចាទូលំទូលាយជាមួយ FIFA។ ការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញថាជាការឆ្លើយតបជាយុទ្ធសាស្ត្រ ចំពោះបរិយាកាសភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងកង្វល់សន្តិសុខដែលកំពុងបន្តជុំវិញក្រុមជម្រើសជាតិអ៊ីរ៉ង់អំឡុងពេលស្នាក់នៅតំបន់អាមេរិកខាងជើង សម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះរួមគ្នា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានរហូតដល់ ៤៨ ក្រុមចូលរួម។ ដ្បិតជម្លោះនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅមិនទាន់រកឃើញទីបំផុតនៅឡើយ។
ចែករំលែកព័តមាននេះ