ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមូបារ៉ាក់​ ​​នាំ ​មក​​តាម​យន្តហោះ​​​ពី ​ SHARM EL SHEIKH ​មកកាន់​​​​​តុលាការ​​នៅ​ក្រុង​គែរ​

13 ឆ្នាំ មុន

​អតីតប្រធានាធិបតី​​អេហ្ស៊ីប ​​លោកហូស្នី ​មូបារ៉ាក់ បានចាកចេញពី​មន្ទីរពេទ្យ​​មួ​យនៃ​ទីក្រុង SHARM EL SHEIKH មក​កាន់​ទីក្រុង​គែរ ​កាលពីថ្ងៃទី​​៣ សីហា ​ដែលលោកត្រូវ​នាំមក​កាន់​មុខតុលាការ​​​នា​ថ្ងៃ​នោះ​។​ យន្តហោះ​​ដែល​ទៅដឹក​​លោកមូបារ៉ាក់ ​​បាន​ចុះ​​​ចត​កាលពីថ្ងៃទី​​​២ សីហា ក្នុង​ទីក្រុង SHARM EL SHEIKH ជាទីក្រុង​​​កម្សាន្ត​​មាត់​​សមុទ្រ

​អតីតប្រធានាធិបតី​​អេហ្ស៊ីប ​​លោកហូស្នី ​មូបារ៉ាក់ បានចាកចេញពី​មន្ទីរពេទ្យ​​មួ​យនៃ​ទីក្រុង SHARM EL SHEIKH មក​កាន់​ទីក្រុង​គែរ ​កាលពីថ្ងៃទី​​៣ សីហា ​ដែលលោកត្រូវ​នាំមក​កាន់​មុខតុលាការ​​​នា​ថ្ងៃ​នោះ​។​

យន្តហោះ​​ដែល​ទៅដឹក​​លោកមូបារ៉ាក់ ​​បាន​ចុះ​​​ចត​កាលពីថ្ងៃទី​​​២ សីហា ក្នុង​ទីក្រុង SHARM EL SHEIKH ជាទីក្រុង​​​កម្សាន្ត​​មាត់​​សមុទ្រ ​​ដ៏ល្បីល្បាញ​​​ស្ថិតនៅ​​ភាគខាង​ត្បូង​អេ​ហ្ស៊ីប​។ យន្តហោះ​​​​ធុនតូចនេះបានដឹក​អតីត​​​ប្រធា​នាធិបតី​​រូបនោះ​​ដោយ​​​ត្រង់មក​​​​កាន់​កន្លែង​​​​បើក​សវនាការ​​​​កាត់ទោស​​លោក ​​​ដែលបើកធ្វើនា​ព្រឹក​ថ្ងៃទី​៣ សីហា​។​

សវនាការ​​​កាត់ទោស​​ លោកមូបារ៉ាក់ ​​​​និង​កូន​ប្រុស​​លោក​២នាក់ អតីតរដ្ឋមន្ត្រី​​មហាផ្ទៃ ​លោក​​ហាប៊ីប ​អាដលី និង​មេ​ប៉ូលិស​​​​៦​រូប​ត្រូវ​ចាប់​ផ្តើម​នាថ្ងៃទី​៣ សីហា​ ​នៅ​ឯ​​បណ្ឌិតសភា​​​ប៉ូលិស​ទីក្រុង​គែរ​។​

លោក​​មូបារ៉ាក់ ​​​ទទួលការ​ចោទប្រកាន់​​​នានា​ក្នុង​​នោះមាន​​ការចោទ​ប្រកាន់ពី​​ការប្រើប្រាស់​​​​អាវុធ ដើម្បី​​​បង្ក្រាប​​​​ពួកបាតុករប្រឆាំង​​​រដ្ឋាភិ​បាល​​​កាលពីខែ​​មករា កន្លងមកនេះ ដែលបាតុ​កម្ម​ទាំងឡាយ​​ញ៉ាំង​ឱ្យ​​លោក​បាត់បង់​អំណាច ៕​