ប៉ូលិសប្រចាំការដេកក្រោមស្ពានអាកាសស្ទឹងមានជ័យ ឮសំឡេងលាន់ខ្លាំង ក៏ភ្ញាក់ ឃើញទូកុងតឺន័រក្រឡា.ប់ក្បែរប៉ៅអី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរត់ផ្អើលទាំងកណ្ដាលយប់ ខណៈកំពុងដេកលង់លក់ ស្រាប់តែរថយន្តដឹកទូរកុងតឺន័របុកខឿនចិញ្ចើមផ្លូវក្រឡាប់ចូលទៅក្រោមស្ពានអាកាសស្ទឹងមានជ័យ មានចម្ងាយតែ៤ម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលសមត្ថកិច្ចដែលកំពុងដេកលង់លក់ក្រោមស្ពានអាកាស នេះពិតសំណាង ។ ចំណែកអ្នកបើកបររថយន្តភ័យបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២៦នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវ២១៧កែង២៧១ ស្ថិតនៅភូមិ៧ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា មុនកើតហេតុ ពួកគាត់កំពុងតែសម្រាក ក្រោយពីបញ្ចប់ការងារសម្រួលចរាចរណ៍ហើយជាវេនប្រចាំការក៏សម្រាកដេកលង់លក់សុខ ក៏ឮសំឡេងលាន់ឮយ៉ាងខ្លាំង ក៏ភ្ញាក់ដឹងខ្លួនងើបពីប៉ៅអី ស្រាប់តែឃើញរថយន្តដឹកទូកុងតឺន័រក្រឡាប់នៅក្បែរប៉ៅអី គាត់ភ័យ និងចាត់ទុកថាជាសំណាងល្អមួយដែរ ។
តាមប្រភពដដែលបានបន្តថា បុរសបើកបររថយន្តធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើងបត់ស្ដាំជ្រុលទៅបុកខឿនចិញ្ចើមផ្លូវជ្រុលចង្កូតទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យក្រឡាប់តែម្ដង ។ ភ្លាមៗ បុរសបើកបររថយន្តបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ដោយភ័យខ្លាចសង្កត់លើរថយន្តឬម៉ូតូ តាមពិតគ្មានអ្នកណារងរបួសឬក៏ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះទេចូចខាតតែខឿនចិញ្ចើមផ្លូវនឹងខឿនស្ពានអាកាសនោះទេ ។ តែបើសិនទៅមុខបន្តិចតែ៥ម៉ែត្រនឹងកិនលើរថយន្តជាច្រើនគ្រឿងដែលចតក្រោមស្ពានអាកាសរបស់ប្រជាពលរដ្ឋដែលផ្ទះរស់នៅក្បែរស្ពានអាកាស ។
ក្រោយកើតហេតុ ដោយមានការសហការជាមួយអាជ្ញាធរចរាចរណ៍ខណ្ឌមានជ័យនឹងការិយាល័យជំនាញ ធ្វើការវាស់វែងយករថយន្តស្ទួចខ្នាតធំមកស្ទួចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យដើម្បីស្រាវជ្រាវរកថៅកែក្រុមហ៊ុនអោយមកចេញថ្លៃជួសជុលការខូចខាតចិញ្ចើមផ្លូវ ៕
















ចែករំលែកព័តមាននេះ