ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ឆបោក​តាម​អន​ឡាញ ១​កន្លែង នៅ​ខេត្ត​ប៉ៃលិន ឃាត់ខ្លួន​ជនបរទេស​១៧​នាក់

5 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​យ៉ាង​ហ្មឺ​ង​ម៉ាត់​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក​ជំទាវ បាន ស្រី​មុំ អភិបាល…

ខេត្ត​ប៉ៃលិន ៖ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​យ៉ាង​ហ្មឺ​ង​ម៉ាត់​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ត​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ នៅ​តាម ផ្ទះ​ជួល សណ្ឋាគារ ផ្ទះសំណាក់ និង​រី​សត ដែល​សង្ស័យ​មានការ​លួច បង្កប់ បទល្មើស បច្ចេកវិទ្យា (Online Scams) និង​ធ្វើការ​បង្ក្រាប ១​ទីតាំង និង​រឹបអូស​សម្ភារ​ជា​ច្រើន សម្រាប់​ធ្វើ​សកម្មភាព ដែល​លាក់​ទុក​ក្នុង​បន្ទប់​ជួល ១​ទីតាំង ព្រមទាំង​បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន ១៧​នាក់ ស្នាក់​នៅ​ជិត​ទីតាំង ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​កសាង​សំណុំរឿង​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ។

សមត្ថកិច្ច​ចម្រុះ បន្ត​យុទ្ធនាការ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល នៅ​តាម​ទីតាំង​ស្នាក់​នៅ​ប្រមូលផ្តុំ និង​ការ​ដាក់​ប៉ុស្តិ៍​ត្រួត ពិនិត្យ​នៅ​តាម​ដងផ្លូវ​ជាតិ សំខាន់​ៗ​ក្នុង​ខេត្ត ក្នុង​គោលបំណង រឹត​បន្តឹង នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម និង សណ្តាប់ ធ្នាប់​សាធារណៈ នៅ​ក្នុង​ខេត្ត ទាំងមូល ស្រប​តាម​វិធានការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​គ្រប់គ្រង​សុវត្ថិភាព តាម​រយៈ​ការ​លួច​ចូល​មក​រស់នៅ​ដោយ​ខុសច្បាប់ នៅ​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ របស់​ជនបរទេស តាម​សណ្ឋាគារ ផ្ទះសំណាក់ រី​សត ផ្ទះ​ជួល និង​ទីតាំង​កាស៊ីណូ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប សកម្មភាព ជួញដូរ​មនុស្ស ជា​ពិសេស​បទល្មើស​បច្ចេកវិទ្យា (Online Scams) ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ