ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កញ្ជ្រឹល​កំពុង​រាត​ត្បាត​នៅ​បង់​ក្លា​ដែស និង​ស.ម្លា.ប់​កុ.មា.រ​ជាង​៥០០​នាក់

6 ម៉ោង មុន

ទី​ក្រុង​ដាកា៖ ជំងឺ​កញ្ជ្រឹល​កំពុង​តែ​វាយ​លុក​ខ្លាំង​នៅ​ប្រទេស​បង់​ក្លា​ដែស និង​សម្លាប់​កុមារ​តូច​ៗ​ជាង​៥០០​នាក់​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​រដ្ឋាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។ ដូច្នេះ​វា​ជា​ការ​ផ្ដាច់​ផ្ដិល​ជីវិត​ដោយ​សារ​កញ្ជ្រឹល​ដ៏​ច្រើនមិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែសនា​រយៈ​ពេល​ជា​ច្រើន​ទស​វត្ស​ចុង​ក្រោយ​។ មន្ទីរ​ពេទ្យ​នានា​នៅ​រដ្ឋ​ធានី​ដាកា​ត្រូវ​ចង្អៀត​ពេញ​ប៊ឹប​ដោយ​កុមារ​កើត​កញ្ជ្រឹល​ និង​ប៉ាម៉ាក់​របស់​ពួក​គេ​ដែល​នាំ​កូន​ទៅ​មើល​ជំងឺ​។ ចំនួន​កុមារ​ដែល​ស្លាប់​ចេះ​តែ​កើន​ឡើង​ឥត​ឈប់​ឈរ​។ ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ កុមារ​១៣​នាក់​បាន​ស្លាប់​។…

ទី​ក្រុង​ដាកា៖ ជំងឺ​កញ្ជ្រឹល​កំពុង​តែ​វាយ​លុក​ខ្លាំង​នៅ​ប្រទេស​បង់​ក្លា​ដែស និង​សម្លាប់​កុមារ​តូច​ៗ​ជាង​៥០០​នាក់​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​រដ្ឋាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។ ដូច្នេះ​វា​ជា​ការ​ផ្ដាច់​ផ្ដិល​ជីវិត​ដោយ​សារ​កញ្ជ្រឹល​ដ៏​ច្រើនមិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែសនា​រយៈ​ពេល​ជា​ច្រើន​ទស​វត្ស​ចុង​ក្រោយ​។ មន្ទីរ​ពេទ្យ​នានា​នៅ​រដ្ឋ​ធានី​ដាកា​ត្រូវ​ចង្អៀត​ពេញ​ប៊ឹប​ដោយ​កុមារ​កើត​កញ្ជ្រឹល​ និង​ប៉ាម៉ាក់​របស់​ពួក​គេ​ដែល​នាំ​កូន​ទៅ​មើល​ជំងឺ​។

ចំនួន​កុមារ​ដែល​ស្លាប់​ចេះ​តែ​កើន​ឡើង​ឥត​ឈប់​ឈរ​។ ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ កុមារ​១៣​នាក់​បាន​ស្លាប់​។ ដូច្នេះ​ ចំនួន​កុមារ​ស្លាប់​សរុបកើន​ឡើង​ដល់​​៥១២​នាក់​។ នេះ​បើ​យោង​តាម​តួ​លេខ​របស់​នាយក​ដ្ឋាន​សុខាភិបាល​ដែល​បូក​សរុប​ចំនួន​ចាប់​តាំង​ពី​​ថ្ងៃ​ទី​១៥ ខែ​មីនា​។ ប្រទេស​នៅ​អាស៊ី​ខាង​ត្បូង​មួយ​នេះ​បាន​ដាក់​ចេញ​កម្ម​វិធី​ផ្ដល់​វ៉ាក់​សាំង​ជា​ទូទៅ​​ដើម្បី​ចាត់​ការ​ជំងឺ​នេះ​។ ចំណែក​អង្គ​ការ​យូ​នី​សែហ្វ​ក៏​បាន​ជួយ​ជ្រោម​ជ្រែង​លើ​បញ្ហា​នេះ​ផង​ដែរ​។ ប្រធាន​យូនី​សែហ្វ​ប្រចាំ​ប្រទេស​បង់​ក្លា​ដែស​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ​កុមារ​១៨​លាន​នាក់​បាន​ទទួល​វ៉ាក់​សាំង​រួច​ហើយ​។

ប៉ុន្តែ​​នាយក​ដ្ឋាន​សុខាភិបាល​អះ​អាង​ថា​ការ​ចាក់​វ៉ាក់​សាំង​នេះ​ត្រូវ​ការ​ពេល​ជា​ច្រើន​ខែ​ទម្រាំ​ជ្រួត​ជ្រាប​សព្វ​ទី​កន្លែង​។ យូនីសែហ្វ​ថ្លែង​ថា​ការ​ផ្ដល់​វ៉ាក់​សាំង​មាន​ភាព​ខ្វះ​ចន្លោះ​ដោយ​សារ​មាន​អំពើ​បះ​បោរ​ពី​សំណាក់​យុវ​ជន​ដើម្បី​ផ្ដួល​រំលំ​លោកស្រី​ហាស៊ីណា​ពី​តំណែង​កាល​ពី​ឆ្នាំ​២០២៤​។ ហេតុ​នេះ កុមារ​មិន​តិច​នាក់​ទេ​ដែល​មិន​បាន​ទទួល​វ៉ាក់​សាំង​។ កញ្ជ្រឹល​ជា​ជំងឺ​រាត​ត្បាត​យ៉ាង​ឆាប់​រហ័ស​។ វា​ឆ្លង​តាម​រយៈ​ការ​ក្អក ឬ​កណ្ដាស់​ ហើយ​គ្មាន​ថ្នាំ​ព្យាបាល​នោះ​ទេ​នៅ​ពេល​ឆ្លង​ជំងឺ​នេះ​។

បញ្ហា​ប្រឈម​មាន​ដូច​ជា​ហើម​ខួរ​ក្បាល និង​ពិបាក​ដក​ដង្ហើម​។ ជំងឺ​នេះ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​។ ប៉ុន្តែ​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​គឺ​កុមារ​តូច​ៗ​។ បុគ្គលិក​សុខាភិបាល​ឱ្យ​ដឹង​ថា​កុមារ​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​គឺ​កុមារ​ខ្វះ​អាហារូបត្ថម្ភ និង​កុមារ​ដែល​មក​ពី​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប​។ គ្រួសារ​ខ្លះ​ភ្លេច​ទាំង​នាំ​កូន​ទៅ​ទទួល​វ៉ាក់​សាំង​ ឬ​ទទួល​វ៉ាក់​សាំង​ហើយ​ក៏​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ដោយ​សារ​កង្វះ​ជីវ​ជាតិ​បំប៉ន​រាង​កាយ​៕ ប្រភព៖ Channel News Asia​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ