ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការចូលនិវត្តន៍មិនមែនជាការរង់ចាំភាពទំនេររហូតដល់ឯកោនោះទេ ប៉ុន្តែជាពេលដែលត្រូវរៀបចំជីវិតថ្មីឱ្យមានតុល្យភាព។
គន្លឹះសំខាន់គឺការរស់នៅបែប «ឯករាជ្យពាក់កណ្តាល» ដោយរស់នៅក្បែរកូនចៅដើម្បីទទួលបានការគាំទ្រ ប៉ុន្តែនៅតែរក្សាបានលំហផ្ទាល់ខ្លួន។ អ្នកគួរជ្រើសរើសទីលំនៅដែលងាយស្រួលទៅមន្ទីរពេទ្យ រក្សាទម្លាប់ហាត់ប្រាណទៀងទាត់ និងត្រៀមប្រាក់សន្សំផ្ទាល់ខ្លួនសម្រាប់ករណីអាសន្ន។
ការចេះរក្សាតុល្យភាពរវាងភាពឯករាជ្យនិងការតភ្ជាប់ជាមួយគ្រួសារ គឺជាកូនសោដ៏សំខាន់ដែលធ្វើឱ្យជីវិតក្រោយចូលនិវត្តន៍កាន់តែមានន័យ និងថ្លៃថ្នូរ៕
ចែករំលែកព័តមាននេះ