ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសទីតាំងដាក់ទូទឹកកកមិនថាជាផ្ទះបាយ ឬបន្ទប់ទទួលភ្ញៀវនោះទេ សំខាន់បំផុតគឺត្រូវជៀសវាងកន្លែងដែលមានកម្ដៅខ្ពស់ ពន្លឺព្រះអាទិត្យចាំងផ្ទាល់ ឬកន្លែងបិទជិតខ្លាំងពេក។
ផ្ទះបាយជាជម្រើសល្អបំផុត ប៉ុន្តែត្រូវដាក់ឱ្យឆ្ងាយពីចង្ក្រាន ឬឡដុត។ ប្រសិនបើដាក់ក្នុងបន្ទប់ទទួលភ្ញៀវ ត្រូវធានាថាមានកន្លែងទំនេរជុំវិញយ៉ាងតិច ២,៥ សង់ទីម៉ែត្រដើម្បីបញ្ចេញកម្ដៅ មានផ្ទៃរាបស្មើ និងវេចខ្ចប់អាហារឱ្យជិតល្អដើម្បីកុំឱ្យមានក្លិន។
ការដាក់ត្រឹមត្រូវនឹងជួយឱ្យទូទឹកកកដំណើរការបានល្អ សន្សំសំចៃភ្លើង និងប្រើប្រាស់បានយូរអង្វែង៕
ចែករំលែកព័តមាននេះ