ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សយ៉ាងតិច ៣៧នាក់ស្លាប់ ដោយសាររលកកម្ដៅហក់ឡើងដល់ ៤៧អង្សាសេ នៅឥណ្ឌា

8 ម៉ោង មុន

ទីក្រុងញូវដែលី៖ វិបត្តិរលកកម្ដៅដ៏ខ្លាំងក្លាបាននិងកំពុងវាយប្រហារភាគខាងត្បូងនៃប្រទេសឥណ្ឌា ដោយបានសម្លាប់ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៣៧នាក់ នៅក្នុងរដ្ឋអានធប្រាដេស​និងរដ្ឋតេឡង់កាណា​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ថ្ងៃទី២៣ ខែឧសភានេះ។ តាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា…

ទីក្រុងញូវដែលី៖ វិបត្តិរលកកម្ដៅដ៏ខ្លាំងក្លាបាននិងកំពុងវាយប្រហារភាគខាងត្បូងនៃប្រទេសឥណ្ឌា ដោយបានសម្លាប់ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៣៧នាក់ នៅក្នុងរដ្ឋអានធប្រាដេស​និងរដ្ឋតេឡង់កាណា​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ថ្ងៃទី២៣ ខែឧសភានេះ។

តាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា នៅក្នុងរដ្ឋតេឡង់កាណា មនុស្សចំនួន ១៦នាក់បានបាត់បង់ជីវិត ដែលធ្វើឱ្យរដ្ឋាភិបាលក្នុងតំបន់ប្រកាសអាសន្ន និងសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤,១៨០ដុល្លារអាម៉េរិក ដល់គ្រួសារសពនីមួយៗ ខណៈនៅក្នុងរដ្ឋអានធប្រាដេស ជនរងគ្រោះចំនួន ២១នាក់ផ្សេងទៀតបានស្លាប់ដោយសារការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅថ្ងៃ។

ស្ថានភាពនេះបានបង្ខំឱ្យអាជ្ញាធរចេញសេចក្តីណែនាំបន្ទាន់ដល់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកមានជំងឺប្រចាំកាយ ឱ្យខិតខំពិសារទឹកឱ្យបានច្រើន និងជៀសវាងការប៉ះទង្គិចពន្លឺព្រះអាទិត្យដោយផ្ទាល់។

ជាមួយគ្នានេះ ផ្អែកតាមទិន្នន័យត្រួតពិនិត្យសីតុណ្ហភាពសកលបានបង្ហាញថា ប្រទេសឥណ្ឌាកំពុងឈរនៅលំដាប់កំពូលនៃតារាងកម្ដៅពិភពលោក ដោយទីកន្លែងដែលក្ដៅបំផុតទាំង ២៥លើលោក គឺស្ថិតនៅក្នុងប្រទេសឥណ្ឌទាំងអស់ ដោយក្នុងនោះទីក្រុងចំនួនបីរួមមាន វ៉ារ៉ាណា​ស៊ី ​អាហ្សាំហ្គា​ និងចូនពួរ​មានសីតុណ្ហភាពហក់ឡើងខ្ពស់បំផុតរហូតដល់ ៤៧អង្សាសេឯណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ