ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​ក្រឡាប់ ស្លាប់​៥​នាក់ និង​របួស​៣៧​នាក់ នៅ​ក្រុង​ស្វាយ​រៀង ព្រឹកមិញនេះ!

4 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ រថយន្ត​ដឹក​កម្មករ​-​កម្ម​ការ​នី បើក​គេច​រថយន្ត​ទេសចរណ៍ ដែល​បុក​ម៉ូតូ នៅ​លើ​ថ្នល់ បាន​ក្រឡាប់ចាក់​កម្មករ​ពេញ​ផ្លូវជាតិ​លេខ​១ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់ និង​របួសធ្ងន់…

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ រថយន្ត​ដឹក​កម្មករ​-​កម្ម​ការ​នី បើក​គេច​រថយន្ត​ទេសចរណ៍ ដែល​បុក​ម៉ូតូ នៅ​លើ​ថ្នល់ បាន​ក្រឡាប់ចាក់​កម្មករ​ពេញ​ផ្លូវជាតិ​លេខ​១ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់ និង​របួសធ្ងន់ ស្រាល​៣៧​នាក់ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៦​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦
ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ស្ថិត ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្ដាល​ឲ្យ​ស្លាប់​៥​នាក់ (​ស្រី​២​នាក់​) និង​របួស​សរុប​៣៧​នាក់ (​ស្រី​២៦​នាក់​)​។ ក្នុង​នោះ​របួសធ្ងន់​៦​នាក់ (​ស្រី​៤​នាក់​) របួសស្រាល​៣១​នាក់ (​ស្រី​២០​នាក់​) ។

បច្ចុប្បន្ន អ្នក​របួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង និង​សព​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង រង់ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ