ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋបាលខេត្តតាកែវ​ប្រកាសផ្លាស់ប្តូរប្រធានច្រក​ទ្វារកំពង់ក្រសាំង ព្រមទាំងផ្តាំផ្ញើឲ្យពង្រឹងកិច្ចសហ​ប្រតិបត្តិការ និងទប់ស្កាត់ការឆ្លងដែនខុស​ច្បាប់

2 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ​៖ កាលពី​រសៀល​ថ្ងៃ​​ទី​២២ ​ឧសភា ឆ្នាំ​២០២៦ លោក ស៊ុត ខុន អភិបាលខេត្ត​ស្ដីទី តំណាង​លោក…

ខេត្តតាកែវ ​៖ កាលពី​រសៀល​ថ្ងៃ​​ទី​២២ ​ឧសភា ឆ្នាំ​២០២៦ លោក ស៊ុត ខុន អភិបាលខេត្ត​ស្ដីទី តំណាង​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​គណ​:​អធិបតី ប្រកាស លោក​ឡាយ សូ​រិ​ន ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ទ្វេភាគី​កំពង់​ក្រសាំង ជំនួស លោក​ ឱ​ក សំ​អុល ដែល​ត្រូវ​បាន​ដក​ចេញ​មក​នៅ​សាលាខេត្ត​វិញ​ ​​។

ពិធី​នេះ ​ក៏​មានការ​អញ្ជើញ​ចូលរួម​លោក​ស៊ូ ភិ​រម្យ អភិបាលស្រុក​បូ​រី​ជលសារ មន្ត្រី​នៃ​រដ្ឋបាល​ខេត្ត​លោកស្នងការ​រង​នគរបាល​ខេត្តតាកែវ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី ប្រធាន​ក្រុមប្រឹក្សា​ស្រុក មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ស្រុក​បូ​រី​ជល់សារ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។

លោក ស៊ុត ខុន បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​លោក ប្រធាន​ច្រក​ទ្វា​ទ្វេភាគី​កំពង់​ក្រសាំង​ថ្មី ដែល​ទើប​តែងតាំង​ថ្មី​នា​ពេល​នេះ ត្រូវ​តែ​ខិតខំ​បំពេញការងារ​មានការ​ទំនាក់ទំនង​ជាមួយ​ភាគី​ខាង​ប្រទេស​ជិតខាង​អោយ​បាន​ល្អ រក្សា​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ​ពិសេស ​ត្រូវ​ទប់ស្កាត់​អន្តោ​ប្រវេ​សន៍ ​ដែល​ឆ្លង​ដែន​ចូល​មក​ដោយ​ខុសច្បាប់​ឱ្យ​បាន​ច្បាស់លាស់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ព្រមទាំង​ប្រឹងប្រែង​ធ្វើការ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ទំនាក់ទំនង​គ្នា​អោយ​បាន​ល្អជា​មួយ​ភាគី​វៀតណាម ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែម​ទៀត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ