ខេត្តកំពង់ឆ្នាំង ៖ កម្មករ កម្មការិនី បានស្លា.ប់នៅនិងរងរបួសជាច្រើនអ្នក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី២៣ ខែ ឧសភាឆ្នាំ ២០២៦ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាកំពង់ត្រឡាច ក្នុងភូមិកំពង់ត្រឡាច ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលដែលរថយន្តដឹកកម្មករជាច្រើនគ្រឿងកំពុងមមារញឹកដឹកកម្មករសំដៅទៅតាមបណ្ដារោងចក្រ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកវ៉េអង មិនស្គាល់អត្តសញ្ញាណអ្នកបើក ក្នុងដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន បានបុករះរថយន្តជាច្រើនគ្រឿង បន្ទាប់មកបុកចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ទើបទៅមុខលែងរួច។

នៅកន្លែងកើតហេតុ គេឃើញកម្មករកម្មការិនីជាច្រើននាក់បានស្លាប់ និងខ្លះរងរបួស កំពុងស្រែករកជំនួយពេញដងផ្លូវ ។ សមត្ថកិច្ចនគរបាលនៅមូលដ្ឋាន កំពុងសម្រួលចរាចរណ៍ ដែលកំពុងតែមានភាពកក់ស្ទះយ៉ាងណែនាំតាន់តាប់ ព្រមទាំងកំពុងជួយសង្គ្រោះអ្នកដែលរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ។

ព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ចនគរបាលនៅកន្លែង កើតហេតុបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានអ្នកស្លាប់៧នាក់ ដែលបានស្លាប់ នៅនឹងកន្លែងកើតហេតុ នឹងអាចកើនឡើងជាងនេះ ព្រោះស្ថិតនៅក្នុងដំណាក់កាលសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកអ្នករងរបួសគឺច្រើននាក់ ។

ការខូចខាតរថយន្ត គឺរថយន្តដឹកកម្មករចំនួន២គ្រឿង រថយន្តដឹកសិស្ស (មិនទាន់មានសិស្សជិះក្នុងរថយន្ត)១គ្រឿង និងរថយន្តបង្កម៉ាកវេអង១គ្រឿង ។ ក្រៅពីនោះ នៅមានខូចខាតទ្រព្យសម្បត្តិសាធារណៈ និងផ្ទះប្រជាពលរដ្ឋមួយកន្លែងផងដែរ ។

នេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះព័ត៌មានលម្អិតកោះសន្តិភាពនិងផ្សាយជូនបន្តនៅពេលក្រោយ។



ចែករំលែកព័តមាននេះ