ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌទួលគោក ចុះ​ធ្វើ​រដ្ឋបាល ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់ ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១១​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ខណ្ឌទួលគោក សហការ​ជាមួយ​អាជ្ញាធរ ឃាត់ខ្លួន​ដោយ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។ តាម​នគរបាល​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១១​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ខណ្ឌទួលគោក សហការ​ជាមួយ​អាជ្ញាធរ ឃាត់ខ្លួន​ដោយ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

តាម​នគរបាល​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា ដើម្បី​បន្ត​ចុះ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៤​និង​៣០​នាទី​នាទី​រសៀល កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក និង​អាជ្ញាធរ​ខណ្ឌ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​សង្កាត់​បឹង​សាឡា​ង ក្នុង​ខណ្ឌទួលគោក ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ