ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​​​​តែង​តាំង​​​បណ្តា​សមាជិក​​​រដ្ឋាភិបាលថ្មី​

13 ឆ្នាំ មុន

​សភាជាតិវៀតណាម​​បានអនុម័ត​កាលពីថ្ងៃទី​​​​​៣ សីហា ​លើការ​​តែង​តាំង​​​ឧបនាយករដ្ឋមន្ត្រី​​​​៤​រូប និង​​រដ្ឋមន្ត្រី​​​២២​រូប ។​ ក្នុង​ឱកាស​​​នៃ​សម័យប្រជុំ​​​លើកទីមួយរបស់​ខ្លួន​​​ដែល​កំពុង​ប្រព្រឹត្ត​​​​ទៅ សភា​​ជាតិវៀតណាម បានអនុម័ត​​​បញ្ជីឈ្មោះ​​​​ឧបនាយករដ្ឋមន្ត្រី​​ចំនួន​​​​៤​រូប ​នៃ​រដ្ឋាភិបាល​ទី​១៣ របស់​វៀតណាម​ដែល​ដាក់​ជូន​ដោយ​​នាយករដ្ឋមន្ត្រី​​​​លោក​ង្វៀន​​ តាន់​យុង

​សភាជាតិវៀតណាម​​បានអនុម័ត​កាលពីថ្ងៃទី​​​​​៣ សីហា ​លើការ​​តែង​តាំង​​​ឧបនាយករដ្ឋមន្ត្រី​​​​៤​រូប និង​​រដ្ឋមន្ត្រី​​​២២​រូប ។​ ក្នុង​ឱកាស​​​នៃ​សម័យប្រជុំ​​​លើកទីមួយរបស់​ខ្លួន​​​ដែល​កំពុង​ប្រព្រឹត្ត​​​​ទៅ សភា​​ជាតិវៀតណាម បានអនុម័ត​​​បញ្ជីឈ្មោះ​​​​ឧបនាយករដ្ឋមន្ត្រី​​ចំនួន​​​​៤​រូប ​នៃ​រដ្ឋាភិបាល​ទី​១៣ របស់​វៀតណាម​ដែល​ដាក់​ជូន​ដោយ​​នាយករដ្ឋមន្ត្រី​​​​លោក​ង្វៀន​​ តាន់​យុង​ ក្នុង​នោះ​​មាន​ឧប​នាយករដ្ឋមន្ត្រី​​​​នៃ​រដ្ឋាភិ​បាល​​ទី​១២ ចំនួន​​​២រូប គឺ​លោក HOANG TRUNG HAI និងលោក NGUYEN THIEN NHAN ។ ឧបនាយករដ្ឋមន្ត្រី​​​ទាំង​នេះ​សុទ្ធតែ​​​មានអាយុ​​ក្រោម​​​៦០​ឆ្នាំ ​ដោយ​​លោក Hai មាន​វ័យ​ក្មេង​​ជា​ងគេបំផុត​​​ត្រឹមតែ​​​​​៥២​ឆ្នាំ​។​

សភា​ជាតិ​វៀតណាម​​​នីតិកាលទី​១៣ ​ក៏​អនុ​ម័ត​​​​ដែរនូវការតែ​ងតាំង​សមាជិករដ្ឋាភិបាល​​​២២​រូប ​ជាមួយសមាជិក​​រដ្ឋាភិបាល​ចាស់​​៧​រូប ​​​និង​រដ្ឋមន្ត្រី​ទើប​​ជ្រើស​​តាំង​ថ្មី​​​១៥​រូប ។ ​​រដ្ឋ​មន្ត្រី​​​ដែល​មានវ័យ​​ក្មេងជាង​​គេ​បំផុត​មានអាយុ​​​៤៨​ឆ្នាំ ​ហើយ​​វ័យចាស់​​ជាង​គេ​បំផុត​​​​៦២​រូប ។ ​​ក្នុង​ចំណោម​​សមាជិករដ្ឋាភិបាល​​ថ្មីវៀតណា​មនេះ ​មាននារី​​២​រូប ​ដែល​ម្នាក់​ជា​រដ្ឋមន្ត្រី​​​សុខាភិបាល​​ និងម្នាក់ទៀត​​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​​ការងារ ​អតីត​​យុទ្ធ​​ជន និងសង្គម​​កិច្ច ៕​