កូនប្រុសច្បងរបស់ប្រធានាធិបតី គឺលោក Donald Trump Jr. នឹងរៀបការជាមួយនាង Bettina Anderson ដែលជាតារាល្បីឈ្មោះនៅ Palm Beach នៅលើកោះតូចមួយក្នុងប្រទេស Bahamas នៅចុងសប្តាហ៍នេះ ។ នេះបើយោងតាមការផ្សាយរបស់ CNN ។

ប្រភពនានាបាននិយាយថា មានមនុស្សម្នាក់ដែលមិនត្រូវបានគេរំពឹងថា នឹងចូលរួម គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់ ។ ពួកគេបាននិយាយថា បញ្ជីឈ្មោះភ្ញៀវត្រូវបានរក្សាទុកឲ្យមានចំនួនតិចតួចតាមការគ្រោងទុក ។ មានតែក្រុមគ្រួសារជិតស្និទ្ធ និងមិត្តភ័ក្តិជិតស្និទ្ធបំផុតរបស់គូស្វាមីភរិយានេះប៉ុណ្ណោះ ដែលនឹងចូលរួមក្នុងពិធីមង្គលការ ដោយបញ្ជីឈ្មោះមានចំនួនតិចជាង50នាក់ ។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីមានភាពមិនច្បាស់លាស់អំពីផែនការរបស់លោក នៅពេលដែលត្រូវបានសួរអំពីពិធីមង្គលការនៅក្នុងការិយាល័យរាងពងក្រពើនៅរសៀលថ្ងៃព្រហស្បតិ៍ ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «គាត់ចង់ឱ្យខ្ញុំទៅ ប៉ុន្តែវាគ្រាន់តែជារឿងឯកជនតូចមួយប៉ុណ្ណោះ ហើយខ្ញុំនឹងព្យាយាមធ្វើវា»។ លោកបានបន្ថែមថា «នេះមិនមែនជាពេលវេលាល្អសម្រាប់ខ្ញុំទេ»។
ប្រភពមួយបានប្រាប់ CNN ថា លោក Trump ត្រូវបានគេរំពឹងទុកជាយូរមកហើយថា នឹងមិនចូលរួមនោះទេ ដែលមួយផ្នែកដោយសារតែបំណងប្រាថ្នារបស់គូស្នេហ៍មួយគូនេះចង់មានពិធីឯកជនដ៏អស្ចារ្យមួយ ។ កាលវិភាគសាធារណៈរបស់លោក Trump មិនបានបង្ហាញថា លោកនឹងចូលរួមនោះទេ ។

ចែករំលែកព័តមាននេះ