ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាអាមេរិកអង្រួនកៅអីលោកត្រាំ៖ បក្សសា​ធារណរដ្ឋខ្វះសំឡេងទប់ច្បាប់បង្ខំឱ្យដកទ័ព ដែល​អាចនឹងកាត់ស្លាបអំណាចសង្គ្រាមប្រឆាំងអ៊ីរ៉ង់

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃ​ទី​២១ ​ឧសភា​ មិន​អាច​ប្រមូល​បាន​សំឡេង​គ្រាប់​គ្រាន់​ចាំបាច់ ដើម្បី​បដិសេធ​គម្រោង​ច្បាប់ ដែល​បង្ខំ​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ឲ្យ​ដកខ្លួន​ចេញពី​សង្គ្រាម​ជាមួយ​អ៉ី​រ៉​ង់​។ បែប​នេះ​ នាំ​ឲ្យ​មានការ​ពន្យារពេល…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃ​ទី​២១ ​ឧសភា​ មិន​អាច​ប្រមូល​បាន​សំឡេង​គ្រាប់​គ្រាន់​ចាំបាច់ ដើម្បី​បដិសេធ​គម្រោង​ច្បាប់ ដែល​បង្ខំ​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ឲ្យ​ដកខ្លួន​ចេញពី​សង្គ្រាម​ជាមួយ​អ៉ី​រ៉​ង់​។ បែប​នេះ​ នាំ​ឲ្យ​មានការ​ពន្យារពេល ការ​បោះ​ឆ្នោត​ដែល​សភា​គ្រោង​ធ្វើ​លើ​បញ្ហា​នេះ​ដល់​ខែមិថុនា​។

សភា​អា​មេ​រិ​ក​គ្រោង​ធ្វើការ​បោះ​ឆ្នោត​លើ​សេចក្ដីសម្រេច​មួយ​ទាក់ទិន​នឹង​អំណាច​សង្គ្រាម​ដែល​ដាក់​ដោយ​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​អាច​រារាំង​ដល់​យុទ្ធនា​យោធា​របស់​លោក​ត្រាំ​ ។ ប៉ុន្តែ​រឿង​នោះ​ ហាក់ដូចជា​បង្ហាញ​ច្បាស់​ថា ពួក​អ្នក​សាធារណរដ្ឋ ពុំ​មាន​សំឡេង​គ្រប់គ្រាន់​ចាំបាច់ ដើម្បី​បដិសេធ​គម្រោង​ច្បាប់​នោះ​ឡើយ​។ បណ្ដា​មេដឹកនាំ​គណបក្ស​សាធា​រណរដ្ឋ​បាន​បដិសេធ​ការ​អនុម័ត​ច្បាប់​នេះ​។

ទោះបី​យ៉ាងណា​ នោះ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​ចុះ​ថយ​ការ​ទ្រទ្រង់​ក្នុង​សភា សម្រាប់​សង្គ្រាម​មួយ​ដែល​លោក​ត្រាំ​ធ្វើ​អស់​ពេល​ជាង​២​ខែ​មក​ហើយ​ប្រឆាំង​អ៉ី​រ៉​ង់ ដោយ​គ្មាន​ការ​យល់ព្រម​របស់
​សភា​។

ក្នុង​ព្រឹទ្ធសភា​វិញ​បណ្ដា​សមាជិក​គណបក្ស​សាធារណរដ្ឋ ក៏​ខិតខំ​ឲ្យ​ទទួល​បាន​សំឡេង​គ្រប់​គ្រាន់​ចាំបាច់​ដើម្បី​បដិសេធ​សេចក្ដីសម្រេច​ស្ដី​ពី​អំណាច​ស​ង្ក្រា​ម ដែល​ការ​បោះ​ឆ្នោត​អនុម័ត​ចុង​ក្រោយ​កាលពីដើម​ស​ប្ដា​ហ៍​នេះ សមាជិក​គណបក្ស​សាធារណរដ្ឋ​៤​រូប​បាន​បោះ​គាំទ្រ​សេចក្ដីសម្រេច​នោះ តែ​៣​រូប​អវត្តមាន​ ។

សកម្មភាព​របស់​សភា​ទាំង​២​អា​មេ​រិ​ក​បង្ហាញ​ថា បណ្ដា​អ្នក​សាធារណរដ្ឋ​ហាក់ដូចជា​រារែក​ក្នុង​ការ​គាំទ្រ​ខាង​នយោបាយ ចំពោះ​ការ​បន្ត​សង្គ្រាម​។ អ្នក​សាធារណរដ្ឋ​កាន់តែ​ច្រើន​លែង​គាំទ្រ​ប្រធា​នាធិបតី​ចំពោះ​ការ​បន្ត​ជម្លោះ​ជាមួយ​អ៉ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ