ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រផ្ទេរទ័ពរបស់លោកត្រាំ៖ ដកទា​ហាន៥,០០០នាក់ចេញពីអាល្លឺម៉ង់ បញ្ជូនទៅ​កាន់ប៉ូឡូញ​

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ប្រកាស​នា​ថ្ងៃ​ទី​២១​ ឧសភា​ តាម​បណ្ដាញ​សង្គម​TRUTH SOCIAL ពី​ការ​បញ្ជូនទាហាន​អា​មេ​រិ​ក​៥០០០​នាក់​ ទៅ​កាន់​ប៉ូ​ឡូញ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ប្រកាស​នា​ថ្ងៃ​ទី​២១​ ឧសភា​ តាម​បណ្ដាញ​សង្គម​TRUTH SOCIAL ពី​ការ​បញ្ជូនទាហាន​អា​មេ​រិ​ក​៥០០០​នាក់​ ទៅ​កាន់​ប៉ូ​ឡូញ ដោយ​លើក​ហេតុផល​ថា​ ការ​សម្រេចចិត្ត​នោះ ​ដោយសារ​ទំនាក់ទំនង​ល្អ​របស់​លោក ជាមួយ​ប្រធា នាធិបតី​ជាតិនិយម​ប៉ូ​ឡូញ​លោក​KAROL NAWROCKI ដែល​ជាប់​ឆ្នោត​កាលពី​ជិត​មួយ​ឆ្នាំ​មុន​។

ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ឡើង​ពី​កង​ទាហាន​បន្ថែម តែ​គេ​មិន​ទាន់​ដឹង​ភ្លាម​ៗ​ថា​ តើ​នោះ​ជា​ការ​ចង់​និយាយ​យោង​របស់​លោក​ ពី​ការ​ដាក់​ពង្រាយ​កង​ទាហាន​អា​មេ​រិ​ក​៤០០០​នាក់​ នៅ​ប្រទេស​នេះ ដែល​គ្រោង​រួច​ហើយ​ឬ​យ៉ាងណា ខណៈ​កាលពី​ស​ប្ដា​ហ៍​មុន​និយាយ​មិន​ច្បាស់​ដោយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​ក ​។

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ឌី​ជីវ៉ា​ន ​ធ្លាប់​និយាយ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១៩ ​ឧសភា​ ថា ការ​ដាក់​ពង្រាយ​នោះ​មានការ​យឺតយ៉ាវ មិនមែន​ជា​ការ​លុប​ចោល​ឡើយ​ ។ លោក​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​អឹ​រ៉ុ​ប​ឲ្យ​ខំ​ធ្វើ​ស្វ័យការពារ ដោយ​ឈរ​ខ្លួនឯង​លើ​ជើង​ទាំង​២​របស់​ខ្លួន​។ នោះ​ជា​យុទ្ធសាស្ត្រ​របស់​យើង​នៅ​អឺរ៉ុប ​។

ចលនា​របស់​កងទ័ព​អា​មេ​រិ​ក​នោះ​កើត​មាន បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក គំរាម​ដល់​បណ្ដា​សម្ព័ន្ធមិត្ត​អឺរ៉ុប​ថា នឹង​ត្រូវ​បង់​តម្លៃ​ដោយសារ​មិន​ជួយ​ទ្រទ្រង់​ដល់​ការ​ធ្វើសង្គ្រាម​របស់​អា​មេ​រិ​ក​ប្រឆាំង
អ៉ី​រ៉​ង់​។ លោក​ត្រាំ​ក៏​ប្រកាស​រួច​ហើយ​ដែរ​ពី​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក​៥០០០​នាក់​ ចេញពី​អា​ល្លឺ​ម៉​ង់ និង​គំរាម​កាត់​បន្ថយ​ទាហាន​អា​មេ​រិ​ក​នៅ​អេ​ស្ប៉ា​ញ​ និងអ៉ី​តា​លី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ