ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងកម្ពុជាទម្លា.យការពិតនៅញូវយ៉ក ៖ សង្គ្រាមឈ្លានពានរបស់ថៃបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប្រាសាទព្រះវិហារ និងបង្កវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ

1 នាទី មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ តំណាង​កម្ពុជា ប្រាប់​ក្រុមប្រឹក្សា អ​.​ស​.​ប ថា សង្គ្រាម​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​ចំនួន​ពីរ​លើក ក្នុង​ឆ្នាំ​២០២៥ បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​, ជនភៀសសឹក​ជាង…

ទីក្រុង​ញូ​វ​យ៉​ក ៖ តំណាង​កម្ពុជា ប្រាប់​ក្រុមប្រឹក្សា អ​.​ស​.​ប ថា សង្គ្រាម​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​ចំនួន​ពីរ​លើក ក្នុង​ឆ្នាំ​២០២៥ បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​, ជនភៀសសឹក​ជាង ៦៤​ម៉ឺន​នាក់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ ។ នេះ​បើ​យោង​តាម​ផេ​ក ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា​នេះ ។

ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត​/​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) បាន​ចូលរួម​ថ្លែងការណ៍ នៅ​ក្នុង​កិច្ចប្រជុំ​បើកចំហរ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​. ស្តី​ពី​«​កិច្ច​ការពារ​ជន​ស៊ី​វិល​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​» រៀបចំ​ដោយ​ស្ថាន​បេសកកម្ម​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​នាម​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​. សម្រាប់​ខែឧសភា ឆ្នាំ​២០២៦ នៅ​ទីស្នាក់ការ​អ​.​ស​.​ប​. ទីក្រុង​ញូ​វ​យ៉​ក នៅ​រសៀល​នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​គោលការណ៍ និង​សារៈសំខាន់​នៃ​ការ​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​កិច្ច​ការពារ​ជន​ស៊ី​វិល​នៅ​ក្នុង​គ្រប់​ជម្លោះ​ប្រដាប់​អាវុធ ខណៈ​ដែល​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​ទាំង​ពីរ​លើក កាលពី​ឆ្នាំ​២០២៥ បាន​បង្ក​ឱ្យ​មាន​វិបត្តិ​ជន​ស៊ី​វិល​នៅ​កម្ពុជា ។

ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​កិច្ចប្រជុំ​បើកចំហរ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប​. អំពី​ការ​រំ​លោ​.​ភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដែល​កំពុង​កើត​មាននៅ​តាម​តំបន់​ជា​ច្រើន​លើ​ពិភពលោក រួម​ទាំង​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​បាន​សង្កត់ធ្ងន់​ថា ៖ «​នៅ​កម្ពុជា​អំពើ​ឈ្លានពាន កាលពី​ខែកក្កដា និង​ខែធ្នូ ឆ្នាំ​២០២៥ បាន​បង្ក​ផលវិបាក​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ ដែល​ក្នុង​នោះ ជន​ស៊ី​វិល​កម្ពុជា​ប្រមាណ​៦៤៩ ០០០ នាក់​បាន​រត់​ភៀស​សឹក ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ជា​ច្រើន​ត្រូវ​បាន​បំផ្លិចបំផ្លាញ ហើយ​ប្រាសាទព្រះវិហារ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦ នៅ​មាន​ជនភៀសសឹក​កម្ពុជា​ប្រមាណ ៣០ ៩៣៤​នាក់​ទៀត (​ស្ត្រី​១៥ ៩៤២​នាក់ និង​កុមារ ១០ ៣៥៦​នាក់​) ពុំ​ទាន់​អាច​វិល​ទៅ​លំនៅ​ឋាន​វិញ ដោយសារ​កងកម្លាំង​ថៃ​បាន​រាយ​បន្លា​លួស ដាក់​ទូ​កុងតឺន័រ កាន់​កាន់​ផ្នែក​ខ្លះ​នៃ​ភូមិឋាន​របស់​ពួក​គាត់ បន្ទាប់​ពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ