មន្ត្រីជំនាញឆ្ម.ក់បង្ក្រា.បរថយន្តដឹកលើសទម្ងន់ លើផ្លូវជាតិលេខ៣
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារត្រួតពិនិត្យពិសេសចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២០ និងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស សហការជាមួយមន្ត្រីស្ថានីយ៍ បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៥ ទៅលេខ៤៦ នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ត្រីជំនាញបានបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារជំនាញបានត្រួតពិនិត្យយានយន្តសរុបចំនួន១១គ្រឿង ក្នុងនោះផ្ទុកលើសទម្ងន់អនុញ្ញាតចំនួន ៤គ្រឿង ចន្លោះពី៨តោនដល់២១តោនផងដែរ៕









ចែករំលែកព័តមាននេះ