ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ណ្តាលឲ្យបុរស់ម្នាក់របួសបែកក្បាលធ្ងន់ធ្ងរបង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកធ្វើដំណើរតាមដងផ្លូវ និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ ហើយបានស្លាប់ពេលរថយន្តសង្គ្រោះដឹកដល់មន្ទីរពេទ្តខេត្ត។អ្នកឃើញហេតុការណ័បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូយ៉ាងលឿន មិនគោរពសិទ្ធិអាទិភាព ដល់ផ្លូវបំបែក ក៏បុកជាមួយ កង់បីមួយគ្រឿងពេញទំហឹង បណ្តាលឱ្យកង់បីក្រឡាប់ផ្ងារជើងឡើងលើ ចំណែកជនបង្កដួលម៉ូតូបោកក្បាលរបួសធ្ងន់ធ្ងរសន្លប់នៅក្នុងថ្លុកឈាម។
បន្ទាប់មកសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបញ្ជូនទៅមនទីរពេទ្យខេត្តដើម្បីសង្គ្រោះ ក៏ប៉ុន្តែបានស្លាប់ ពេលទៅដល់មន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១២រសៀល ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ លើកំណាត់ផ្លូវលេខ២០៩ចំណុចផ្លូវបំបែកជាបួនស្ថិតនៅក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា អ្នកបើកម៉ូតូមានឈ្មោះជី សាឡុង អាយុ ៣៣ ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិ ខ្សែត ឃុំ ខ្សែត ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ -1GS 4586បានស្លាប់ពេលមកដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកអ្នកបើក កង់បី ពណ៌ ស ពាក់ផ្លាកលេខ កណ្តាល -1AT 5511 មានឈ្មោះ យាន ឌីម ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ រត់ផាស់ស្អាប់ រស់នៅភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS 4586ដោយធ្វើដំណើរ ពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព លុះមកដល់ផ្លូវបំបែក ក៏បុកជាមួយ កង់បី ពណ៌ ស ពាក់ផ្លាកលេខ កណ្តាល 1AT 5511ក្នុងទិសដៅ ពីជើងទៅត្បូង យ៉ាងពេញទំហឹងបណ្ដាលអោយបោកក្បាលនិងថ្នល់បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសមត្ថកិច្ចនគរបាលក្រុងបានមកដល់ ធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ។
ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត មូលហេតុដោយសារតែ អ្នកបើកបរម៉ូតូ មិនគោរពសិទ្ធិអាទិភាព ទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះ។
បើតាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត នេះគឺជិះម៉ូតូទៅមើលកូនជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវសមត្ថកិច្ចបញ្ជូនមកដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៣ថ្ងៃមកហើយ មិននឹកស្មានថាឪពុកមកមើលកូនរងគ្រោះជួបគ្រោះស្លាប់បាត់បង់ជីវិតបែបនេះសោះធ្វើឲ្យស្ត្រីជាប្រពន្ធយំសោកស្ទើសន្លប់ស្មារតី នណាមិនស្លុត ៕



ចែករំលែកព័តមាននេះ