ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​​សន្តិសុខ​​ក្រោយ​អំពើហិ.ង្សា​​​នៅស៊ីនយ៉ាង​​ប្រទេសចិន

13 ឆ្នាំ មុន

​កង​កម្លាំង​​ប៉ូលិស​ចិន​​​កាលពីថ្ងៃទី​២ សីហា ​បានហ៊ុមព័ទ្ធ​​​ភាគ​កណ្តាល​​ទីក្រុង KASHGAR ខេត្ត​​ស៊ីនយ៉ាង ​(ចុង​ខាង​លិច​ប្រទេស​ចិន) ​ក្រោយ​ពី​អំពើ​ហិ.ង្សា​​នានា​កាលពី​ចុង​សបា្តហ៍​​​កន្លង​មក​​ដែលក្រុងប៉េកាំង​អះអាង​ថា ជា​ស្នាដៃ​​​របស់ពួកភេរវករអ៊ិស្លាម ។ ​ឧប្បត្តិ​ហេតុ​ទាំងនោះ​បង្ហាញ​ជា​ថ្មី​ពីភាពតាន​តឹង​​​​ខាង​ជន​ជាតិភាគ​​​​តិច​​ដែលកើ​តមានក្នុង​

​កង​កម្លាំង​​ប៉ូលិស​ចិន​​​កាលពីថ្ងៃទី​២ សីហា ​បានហ៊ុមព័ទ្ធ​​​ភាគ​កណ្តាល​​ទីក្រុង KASHGAR ខេត្ត​​ស៊ីនយ៉ាង ​(ចុង​ខាង​លិច​ប្រទេស​ចិន) ​ក្រោយ​ពី​អំពើ​ហិង្សា​​នានា​កាលពី​ចុង​សបា្តហ៍​​​កន្លង​មក​​ដែលក្រុងប៉េកាំង​អះអាង​ថា ជា​ស្នាដៃ​​​របស់ពួកភេរវករអ៊ិស្លាម ។ ​ឧប្បត្តិ​ហេតុ​ទាំងនោះ​បង្ហាញ​ជា​ថ្មី​ពីភាពតាន​តឹង​​​​ខាង​ជន​ជាតិភាគ​​​​តិច​​ដែលកើ​តមានក្នុង​តំបន់ ​​​នេះមាន​ប្រជាជនភាគ​ច្រើន​​​ជា​អ្នក​កាន់សាសនា​​អ៊ិស្លាម​​ និងពួក​ជន​ជាតិភាគតិច​​អ៊ូយ​ហ្គួរ ។

​រថយន្ត​ប៉ូលិស​​ប្រឆាំង​កុប្បកម្ម​ចំនួន២០​គ្រឿង​​​​ដាក់ពង្រាយ​​នៅទីលាន​​​ប្រជាជន​​​ស្ថិត​នៅ​​កណ្តាលទីក្រុង​នោះ នៅទល់មុខ​រូបចម្លាក់​ដ៏ធំ​មួយនៃ​​​អតីត​ប្រធានាធិបតី​ម៉ៅ​សេទុង ​។ កង​កម្លាំង​ប៉ូលិស​បាន​ដាក់ពង្រាយនៅទី​លាននោះ ។

​យោង​តាម​អាជ្ញា​ធរ​​​ចិនថា ជនសង្ស័យ​​​ជ​ន​ជាតិ​អ៊ូយ​ហ្គួរ​២​នាក់​​​បានត្រូវ​​ប៉ូលិស​​បាញ់​ស្លាប់​​កាលពី​យប់​​ថ្ងៃទី១ សីហា ​ក្នុងចំការ​​ពោត​​នា​ជាយ​ក្រុង​​ KASHGAR ។ កាល​ពីថ្ងៃទី៣១ ​កក្កដា ​កន្លងមក​នេះ មាន​ក្រុមមនុស្ស​ចូល​​វាយ​ប្រហារ​​ភោជនីយដ្ឋានមួយ​​​នៃទីក្រុង​នោះ​ហើយ​សម្លាប់​​ម្ចាស់​ហាង​​ និង​អ្នកបម្រើ​ម្នាក់​បន្ទាប់​​មក​​​ចាក់អ្នកដំណើរ​៤នាក់ទៀត ។ នេះ​ជា​​ការផ្ទុះ​​អំពើ​​ហិង្សា​​លើក​ចុងក្រោយ​​ក្នុងខេត្ត​​ស៊ីនយ៉ាង ៕