ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានលុយច្រើនមិនប្រាកដថាជោគជ័យទេ! បើខ្វះ ៥ យ៉ាងនេះក្នុងជីវិត

3 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងជីវិត មានរបស់មានតម្លៃច្រើនណាស់ដែលមិនចាំបាច់ចំណាយលុយទិញ ប៉ុន្តែយើងភាគច្រើនតែងមើលរំលង។ របស់ទាំង ៥ យ៉ាងនេះ ប្រសិនបើអ្នកចេះថែរក្សា វានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគត…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងជីវិត មានរបស់មានតម្លៃច្រើនណាស់ដែលមិនចាំបាច់ចំណាយលុយទិញ ប៉ុន្តែយើងភាគច្រើនតែងមើលរំលង។

របស់ទាំង ៥ យ៉ាងនេះ ប្រសិនបើអ្នកចេះថែរក្សា វានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគត និងសុភមង្គលរបស់អ្នក៖
ទីមួយគឺ សុខភាព ដែលជាទ្រព្យដ៏មានតម្លៃបំផុត។ បើគ្មានសុខភាពទេ លុយកាក់ច្រើនប៉ុនណាក៏មិនអាចទិញយកពេលវេលាដ៏មានតម្លៃមកវិញបានដែរ។ ទីពីរគឺ ពេលវេលា ដែលជាធនធានតែមួយគត់មិនអាចវិលត្រឡប់មកវិញបាន។ ការចេះប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ជំនួសឱ្យការខ្ជះខ្ជាយលើរឿងឥតប្រយោជន៍ គឺជាគន្លឹះនៃភាពជោគជ័យ។ ទីបីគឺ ឱកាស ដែលជាអ្វីដែលកើតឡើងយ៉ាងស្ងៀមស្ងាត់។ បើអ្នកមិនហ៊ានចាប់យកទេ ឱកាសនឹងរំលងផុតទៅយ៉ាងងាយ។ ទីបួនគឺ ទំនាក់ទំនងវិជ្ជមាន ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ទំនាក់ទំនងទាំងនេះមិនអាចទិញដោយលុយបានឡើយ ហើយវាគឺជាកម្លាំងចិត្តដែលជួយឱ្យអ្នកមានអារម្មណ៍ថាខ្លួនមិនឯកោ។ ចុងក្រោយគឺ សេចក្តីសុខក្នុងចិត្ត។ នៅក្នុងសម័យកាលដ៏មមាញឹកនេះ ការមានចិត្តស្ងប់ និងមិនរស់នៅដោយការព្រួយបារម្ភ គឺជាទ្រព្យដ៏ប្រណិតបំផុតដែលធ្វើឱ្យអ្នកអាចរីករាយនឹងជីវិត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ការចេះឱ្យតម្លៃលើរបស់ទាំង ៥ នេះ ទើបជាសិល្បៈនៃការរស់នៅដែលនាំទៅរកភាពជោគជ័យ និងសុភមង្គលពិតប្រាកដ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ