ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ បង្ហាញមុខ​ជនសង្ស័យ​១៩​នាក់ ប្រព្រឹត្ត​បទល្មើស​៧​ករណី​ផ្សេង​គ្នា

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ១៩​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន ៧​ករណី​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ព្រហ្មទណ្ឌ នៅ​តាម​បណ្ដា​ខណ្ឌ​នានា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ១៩​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន ៧​ករណី​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ព្រហ្មទណ្ឌ នៅ​តាម​បណ្ដា​ខណ្ឌ​នានា យក​មក បង្ហាញមុខ​រួម​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦​នេះ បន្ទាប់​ពី​បង្ក្រាប​បានជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល​៤​ថ្ងៃ ។

តាម​របាយការណ៍ ស្ដី​ពី​លទ្ធផល​បង្ក្រាប​បទល្មើស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ដោយ​លោក​ឧត្ត​សេនីយ៍​ត្រី ប៊ុត សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​បញ្ហា​ដោយ​ផ្ទាល់​ពី​លោក​ឧត្ត​សេនីយ៍​ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ តាម​បណ្តាល​ខណ្ឌ​នានា បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​បានជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​១៨ ខែឧសភា ដល់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦​បង្ក្រាប​បាន​ចំនួន​០៧​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស ១៩​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ០១​នាក់​, មាន​សារធាតុ​ញៀន ១០​នាក់ ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង ១៩​នាក់​នោះ បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន ៧​ករណី ក្នុង​នោះ​មាន ៖​បទល្មើស​ឧក្រិដ្ឋ ០៣​ករណី ឃាត់ខ្លួន ចំនួន​០៨​នាក់ (​ជនជាតិ​ចិន ០១​នាក់​) មាន​សា​ធាតុ​ញៀន ០៤​នាក់​, លួច​មាន​ស្ថាន​ទម្ងន់ទោស ០២​ករណី ឃាត់ខ្លួន ០៤​នាក់ (​ជនជាតិ​ចិន ០១​នាក់​), លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​ទ្វារផ្ទះ​លួច​យក​រថយន្ត​ម៉ាក HYUNDIA ពណ៌​ស សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AZ-៨៤៣៨) ០១​ករណី ឃាត់ខ្លួន ០៤​នាក់ ។

បទល្មើស​មជ្ឈិម ០៤​ករណី ឃាត់ខ្លួន ១១​នាក់ រួម​មាន ៖ ករណី​លួច ចំនួន​០៣​ករណី ឃាត់ខ្លួន ០៦​នាក់​, ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ០១​ករណី ឃាត់ខ្លួន ០៥​នាក់ (​ក្រុម​ធី​ម​កាប់​គោ KKO) ។

ក្នុង​នោះ​នគរបាល​ខណ្ឌ​សែន​សុខ បង្ក្រាប​បាន​០២​ករណី ឃាត់ខ្លួន ០៣​នាក់​, លួច​មាន​ស្ថាន​ទម្ងន់ទោស (​ចាប់​ជន​រង​គ្រោះ​ដាក់​ឡាន​ប្លន់​យក​គ្រឿងអលង្កា​) ០១​ករណី ឃាត់ខ្លួន ០១​នាក់ (​ជនជាតិ​ចិន​) និង​លួច​មាន​ស្ថាន​ទម្ងន់ទោស​វាយ​ប្លន់​យក​ទូរ​សព្ទ
០១​ករណី ឃាត់ខ្លួន ០២​នាក់ ។

នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បង្ក្រាប​បាន ០១​ករណី ឃាត់ខ្លួន ០១​នាក់​។ នគរបាល ខណ្ឌទួលគោក​បង្ក្រាប​បាន ០១​ករណី ឃាត់ខ្លួន​ចំនួន ០៣​នាក់​។ ខណ្ឌដង្កោ​បង្ក្រាប​បាន​០១​ករណី ឃាត់ខ្លួន ០៣​នាក់​លួច​មាន​ស្ថាន​ទម្ងន់ទោស ធាក់​ប្លន់​យក​ម៉ូតូ​។ នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បង្ក្រាប​បាន ០២​ករណី ឃាត់ខ្លួន ០៩​នាក់​, ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ០១​ករណី ឃាត់ខ្លួន ០៥​នាក់ ជា​ក្រុម​ក្មេង​ទំនើង ជឹ​ម​កាប់​គោ KKO, លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​ទ្វារផ្ទះ​លួច​យក​រថយន្ត​ម៉ាក HYUNDIA ពណ៌​ស សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AZ-៨៤៣៨) ០១​ករណី ឃាត់ខ្លួន ០៤​នាក់ ។

បន្ទាប់​ពី​បង្ហាញមុខ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៅ​តាម​បណ្ដា​ខណ្ឌ និង​ការិយាល័យ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ