ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីបង់៖ មនុស្ស ២៩នាក់ស្លាប់ ក្នុងការទម្លាក់គ្រាប់បែកចុងក្រោយរបស់អ៊ីស្រាអែល

5 ម៉ោង មុន

ទីក្រុងបេរូត៖ ការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងររបស់កងទ័ពអ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩ នាក់ ក្នុងនោះមានទាំងស្ត្រី និងកុមារ ព្រមទាំងបង្កឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន…

ទីក្រុងបេរូត៖ ការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងររបស់កងទ័ពអ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩ នាក់ ក្នុងនោះមានទាំងស្ត្រី និងកុមារ ព្រមទាំងបង្កឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២១ ខែឧសភានេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) គ្រាប់បែកបានធ្លាក់ចំតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ ទីតាំងក្បែរមន្ទីរពេទ្យរដ្ឋ និងផ្លូវថ្នល់នានា ដោយក្នុងនោះការទម្លាក់គ្រាប់បែកដ៏សាហាវបំផុតបានកើតឡើងនៅក្នុងស្រុកមួយនៅក្បែរព្រំដែនអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សរហូតដល់ ១២ នាក់ភ្លាមៗ។

ទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បានចូលជាធរមានតាំងពីខែមេសា និងត្រូវបានពន្យារពេលជាច្រើនលើកក៏ដោយ ប៉ុន្តែការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវនៅតែបន្តកើតមាន ដោយភាគីទាំងពីរតែងតែវាយប្រហារតបតគ្នាទៅវិញទៅមក។ ភ្លាមៗបន្ទាប់ពីការទម្លាក់គ្រាប់បែក ក្រុមយុទ្ធជនហេសបូឡា​បានបើកការវាយប្រហារបកទៅលើការប្រមូលផ្តុំកងទ័ពអ៊ីស្រាអែលវិញ។ ស្ថានភាពនេះបានធ្វើឱ្យនាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam ចេញមុខសង្កត់ធ្ងន់ថា ការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះ ហើយអាវុធទាំងអស់គួរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរដ្ឋតែប៉ុណ្ណោះ។

​តាមរបាយការណ៍ពីក្រសួងសុខាភិបាលលីបង់ គិតចាប់តាំងពីថ្ងៃទី២ ខែមីនា មក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សសរុបដល់ទៅ ៣,០៧៣ នាក់ និងរបួស ៩,៣៦២ នាក់។ ជាងនេះទៅទៀត រដ្ឋមន្ត្រីសុខាភិបាលលីបង់​បានថ្លែងនៅក្នុងមហាសន្និបាតសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវថា ប្រព័ន្ធសុខាភិបាលរបស់លីបង់បានរងការខូចខាតយ៉ាងដំណំ ដោយក្នុងនោះមន្ត្រីសុខាភិបាល ១១៦ នាក់ត្រូវបានសម្លាប់ មន្ទីរពេទ្យ ១៦ កន្លែងរងការខូចខាត រថយន្តសង្គ្រោះបន្ទាន់ ១៤៧ គ្រឿងត្រូវរងការវាយប្រហារ និងមជ្ឈមណ្ឌលថែទាំសុខភាពចំនួន ៤៥ កន្លែងត្រូវបានបង្ខំចិត្តបិទទ្វារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ