ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេកខាំ ទទួល​តំណែង​​ជា​បុរស​សិច​សីុ​​ ខណៈ​​នារី​បាន​ទៅ​លើ​លោក​ស្រី ហេឡែន​ មៀរ៉េន​

13 ឆ្នាំ មុន

ដេវីដ បេកខាំ ​ខ្សែ​បម្រើ​​ក្នុង​មជ្ឈ​ដ្ឋាន​បាល់​ទាត់​​អង់​គ្លេស ​​បាន​ទទួល​ការ​បោះ​ឆ្នោត​​ដណ្តើម​​តំណែង​ជាបុរស​មាន​រូប​រាង​ល្អ ឬ​សិច​ស៊ីបំផុត តាម​របាយ​ការណ៍​​រ​បស់​សារព័ត៌​មាន «ស្កាយ​ញូវ» ​ចំណែក​ខាង​បេក្ខ​នារី​កំពុង​ក្លាយ​​ជា​រឿង​នឹក​​ស្មាន​​មិន​ដល់​មួយ​ ក្នុង​ពេល​​លទ្ធ​ផល​បាន​ទៅលើ​លោក​ស្រី ហេឡែន មៀ​រ៉េន តារា​សម្តែង​វ័យ​ចំណាស់​​ជន​ជាតិ​អង់​គ្លេស​​អាយុ​៦៦​ឆ្នាំ ។

កីឡា​ករ​ដេវីដ បេកខាំ ​បាន​ទទួល​សំឡេង​ឆ្នោត​ចំនួន​២១% ឈ្នះ​លោក​ដេនៀល ក្រេក ​បុរស​ឆ្នើ​មដែល​​ដើរ​តួ​ជា​តារា​ជេម ស្ប៊ន ស្ថិត​នៅ​លំដាប់​ទី​២ ​និង​លំដាប់​ទី៣ ​បាន​ទៅលើ​លោក​ចន​នី ដេប ​សម្តែង​នៅ​​ក្នុង​ខ្សែ​​ភាព​យន្ត​រឿង​​ «ផាយ​រ៉េត អូហ្វ ដឹ ការី​បៀន» ។ ​ហេតុផល​ដែល​កីឡា​ករ​បេក​ខាំ អាយុ​៣៦​ឆ្នាំ ទទួល​បាន​​រង្វាន់​ខាង​លើ អាច​បណ្តាល​​មក​ពី​ការ​ដោះ​អាវ​​​បង្ហាញ​​សាច់​ដុំ និង​រូប​រាង​ដ៏​សិច​ស៊ី​ជា​ញឹក​ញាប់​ក្នុង​ពេល​ស្ថិត​នៅ​លើ​ទី​លាន​ប្រកួត ។

ចំណែក​​បេក្ខ​នារី​គ្រប់​រូប​ មាន​ការ​រំពឹង​ទុកថា នឹង​មាន​ឈ្មោះ​របស់​នាង​រីហាន​​​ណា ឬ នាង​​មេ​ហ្គេន ហ្វុក​ តារា​ដ៏​សិច​ស៊ីទាំង​​២​រូប​ជា​មិន​ខាន ប៉ុន្តែ​​អ្វី​ដែល​ធ្វើ​​​ឱ្យ​មាន​ភាព​ចម្លែ​​កបំផុត​​នោះ​គឺ​នៅ​ពេល​​​លោក​ស្រី​​ហេឡែន មៀរ៉េន តារា​សម្តែង​​វ័យ​ចំណាស់​​ដែល​មាន​ប្រវត្តិ​ដណ្តើម​រង្វាន់​អូស្ការ ​បាន​ទទួល​សំឡេង​ឆ្នោត​ច្រើន​​បំផុត​ដល់​ទៅ​១៧,៦៥% ។

លោក​ស្រី ហេ​ឡែន ជាតារា​សម្តែង​​មាន​សមត្ថ​​ភាព​​​ច្រើន​ ធ្លាប់​ទទួល​​ពាន​រង្វាន់​​អូស្ការ​ ពីការ​សម្តែង​​រឿង​ «ម្ចាស់​ក្សត្រី​អេលី​ហ្សា​ប៊ែត​ទី២» យក​ឈ្នះ​នាង​ជេន​នី​ហ្វើរ ​ឡូ​ប៉េស ​តារា​ចម្រៀង​​ត្រគាកធំ​ដែលបាន​ទទួល​សំឡេង​ឆ្នោត​​៦,៦% ​ស្ថិត​ក្នុង​លំដាប់​ទី​២ ​និង​លំដាប់​ទី ៣ បាន​ទៅលើ​នាង​ខេតវីន​ឡេត ជាតារា​សម្តែង​​ទទួល​បាន​​សំឡេង​ឆ្នោត​​៣,៩%៕