ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្ដូរ​កាលបរិច្ឆេទ! កម្មវិធី​រត់ប្រណាំង​១​ម៉ឺន​ជំហាន​សម្រាប់​សិស្ស​១​ម៉ឺន​នាក់​ និង​លើកកម្ពស់​នៃ​ការ​អាន​

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កម្មវិធី​រត់ប្រណាំង​កម្សាន្ត​១០០០០​ជំហាន​សម្រាប់​សិស្ស​១០០០០​នាក់​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ខែឧសភា ត្រូវ​បាន​ប្ដូរ​កាល​បរ​ច្ឆេ​ទ​នៅ​ថ្ងៃ​ទី​៣១​ខែឧសភា​ឆ្នាំ​២០២៦​វិញ​។​នេះ​បើ​តាម​ការ​ចេញ​សេចក្ដីជូនដំណឹង​មួយ​របស់​គណៈកម្មការ​រៀបចំ​កាលពី​ថ្ងៃ​ទី​១៨​ខែឧសភា​។ កម្មវិធី​រត់ប្រណាំង​កម្សាន្ត​១០០០០​ជំហាន​សម្រាប់​សិស្ស​១០០០០​នាក់​ក្រោម​ប្រធានបទ​«​រត់ ដើរ ដើម្បី​លើកកម្ពស់​ការ​អាន​និង​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែល​មានការ​គាំទ្រ​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​សហការ​ដោយ​ស្ថាប័ន​ពាក់​ព័ន​មួយ​ចំនួន​រួម​ទាំង​សារមន្ទីរ​ព្រះ​ស្រី​ឥ​សាន​វរ្ម័ន ដើម្បី​ជំរុញ​ការ​អាន ដែល​គេ​រំពឹង​ថា​នឹង​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​ប្រមាណ​ជាង​៣​ពាន់​នាក់​នោះ ត្រូវ​បាន​ប្រកាស​ប្ដូរ​កាល​បរិ​ច្ឆេ​ត​។​ក្នុង​សេចក្ដីជូនដំណឹង​មួយ​នេះ​ក៏​បាន​បញ្ជាក់​ច្បាស់​ទៀត​ថា​ចំពោះ​កម្មវិធី ទីកន្លែង​នៃ​ការ​រៀបចំ​កម្មវិធី​រត់ប្រណាំង​ពុំ​មានការ​ប្រែប្រួល​ទេ​។…

រាជធានី​ភ្នំពេញ​៖​កម្មវិធី​រត់ប្រណាំង​កម្សាន្ត​១០០០០​ជំហាន​សម្រាប់​សិស្ស​១០០០០​នាក់​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ខែឧសភា ត្រូវ​បាន​ប្ដូរ​កាល​បរ​ច្ឆេ​ទ​នៅ​ថ្ងៃ​ទី​៣១​ខែឧសភា​ឆ្នាំ​២០២៦​វិញ​។​នេះ​បើ​តាម​ការ​ចេញ​សេចក្ដីជូនដំណឹង​មួយ​របស់​គណៈកម្មការ​រៀបចំ​កាលពី​ថ្ងៃ​ទី​១៨​ខែឧសភា​។

កម្មវិធី​រត់ប្រណាំង​កម្សាន្ត​១០០០០​ជំហាន​សម្រាប់​សិស្ស​១០០០០​នាក់​ក្រោម​ប្រធានបទ​«​រត់ ដើរ ដើម្បី​លើកកម្ពស់​ការ​អាន​និង​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែល​មានការ​គាំទ្រ​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​សហការ​ដោយ​ស្ថាប័ន​ពាក់​ព័ន​មួយ​ចំនួន​រួម​ទាំង​សារមន្ទីរ​ព្រះ​ស្រី​ឥ​សាន​វរ្ម័ន ដើម្បី​ជំរុញ​ការ​អាន ដែល​គេ​រំពឹង​ថា​នឹង​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​ប្រមាណ​ជាង​៣​ពាន់​នាក់​នោះ ត្រូវ​បាន​ប្រកាស​ប្ដូរ​កាល​បរិ​ច្ឆេ​ត​។​ក្នុង​សេចក្ដីជូនដំណឹង​មួយ​នេះ​ក៏​បាន​បញ្ជាក់​ច្បាស់​ទៀត​ថា​ចំពោះ​កម្មវិធី ទីកន្លែង​នៃ​ការ​រៀបចំ​កម្មវិធី​រត់ប្រណាំង​ពុំ​មានការ​ប្រែប្រួល​ទេ​។

គួ​រម្លឹក​ឡើង​វិញ​ផង​ដែរ​ថា​ឯកឧត្តម​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ស​ន្និ​សីត​សារ​ព័​ត៏​មាន​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ថ្ងៃ​ទី​២០​ខែមេសា​ឆ្នាំ​២០២៥​ថា​កម្មវិធី​រត់ប្រណាំង​១០០០០​ជំហាន​សម្រាប់​សិស្ស​១០០០០​នាក់ ក្រោម​ប្រធានបទ​<<​រត់ ដើរ ដើម្បី​លើកកម្ពស់​ការ​អាន​និង​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន​>>​ជា​របត់​ថ្មី​មួយ​ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ផ្សព្វផ្សាយ​ដំបូង​បង្អស់​នៅ​កម្ពុជា ព្រមទាំង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។

ឯកឧត្តម​រដ្ឋលេខាធិការ​រូប​នេះ​ក៏​បាន​លើក​ឡើង​ទៀត​ថា​កម្មវិធី​រត់ប្រណាំង​មួយ​នេះ​ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន​ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ហើយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ផ្ដាំផ្ញើ​ថា​ការ​អាន​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៍​សំខាន់ នៃ​ការ​អប់រំ​ប្រកបដោយ​គុណភាព ដើម្បី​កសាង​ធនធានមនុស្ស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ជាមួយ​គ្នា​នេះ​ដែរ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ក៏​បាន​លើក​ឡើង​ទៀត​ថា​យុទ្ធនាការ​នេះ ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​រួម​គ្នា មួយ​ដ៏​សំខាន់​និង​មាន​ឥទ្ធិពល​វិជ្ជមាន ក្នុង​គោលដៅ​អភិវឌ្ឍ​ធនធានមនុស្ស សេដ្ឋកិច្ច​និង​សង​ញក​ម​ជាតិ​ទាំងមូល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ