ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់ដណ្តើម​ពានរង្វាន់​ពិភពលោក​យុវជនអាយុ​ក្រោម20ឆ្នាំ​ជម្រុះជុំទី2ក្នុងពូល​C និងD​ ក្រុម​Spain​(ពូលA) ​Nigeria,​Saudi Arabia​(ពូលB)​​ នឹងបន្ត​ឈ្នះគូប្រកួត​របស់ខ្លួនទៀត

13 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ពិភព​លោក​យុវជន​អាយុ​ក្រោម​20ឆ្នាំ​ជម្រុះ​ក្នុង​ពូលC និង​Dជុំ​ទី​2 សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះមាន​​4ប្រកួត​។ ក្រុម​ Spain U20 (ពូលC) Nigeria U20 និង​ Saudi Arabia U20 ពូល​D សង្ឃឹមថា បន្ត​ឈ្នះ​នៅ​ថ្ងៃ​នេះ។ Ecuador មិនធ្លាប់​ជាប់​ជើង​ឯក​​នោះ​ទេ។ បើក​ឆាក​1ប្រកួតគឺ​ 0-1-0 ទាត់​បាល់​បាន1គ្រាប់ និង​របូត​វិញ​1គ្រាប់ដែរ។

ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ពិភព​លោក​យុវជន​អាយុ​ក្រោម​20ឆ្នាំ​ជម្រុះ​ក្នុង​ពូលC និង​Dជុំ​ទី​2 សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះមាន​​4ប្រកួត​។ ក្រុម​ Spain U20 (ពូលC) Nigeria U20 និង​ Saudi Arabia U20 ពូល​D សង្ឃឹមថា បន្ត​ឈ្នះ​នៅ​ថ្ងៃ​នេះ។

ពូល​C

(3)Ecaudor V Spain(1)

Ecuador មិនធ្លាប់​ជាប់​ជើង​ឯក​​នោះ​ទេ។ បើក​ឆាក​1ប្រកួតគឺ​ 0-1-0 ទាត់​បាល់​បាន1គ្រាប់ និង​របូត​វិញ​1គ្រាប់ដែរ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Brazil 1-0 ឈ្នះ Chile 1-0 ក្នុង​ផ្ទះ បន្ទាប់​​មក​​លេង​ស្មើ​ Australia 1-1 នៅ​ក្នុង​ទឹក​ដី​កូឡុំ​ប៊ី​។

Spain ធ្លាប់​ជាប់​ជើង​ឯក​ម្តង​ក្នុង​ឆ្នាំ​១៩៩៩ រង​ ជើង​ឯក​2ដង​គឺ ១៩៨៥, ២០០៣ និង​ចំណាត់​ថ្នាក់​លេខ​4 ម្តង​ក្នុង​ឆ្នាំ​១៩៩៥​។ បើក​ឆាក​1ប្រកួត​​ដំបូង​នេះ គឺ​1-0-0 ទាត់​បាល់​បាន​4​គ្រាប់​ និង​របូត​វិញ​1គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Venezuela 3-0 ក្រៅ​ផ្ទះ ចាញ់ Italy 3-1 ក្នុង​ផ្ទះ តែ​ឈ្នះ​ Costa Rica 4-1 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី ។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

Australia(2) V Costa Rica(4)

Australia មិន​ធ្លាប់​ជាប់​ជើង​ឯក​ តែ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​4 2 ដង​គឺឆ្នាំ​១៩៩១ និង​១៩៩៣។ បើក​ឆាក​1ប្រកួត​ដំបូង​នេះគឺ 0-1-0 ទាត់​បាល់​បាន​1គ្រាប់​ និង​របូត​វិញ​1គ្រាប់​ដែរ​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Costa Rica 3-0 ចាញ់ Brazil 3-1 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Ecuador 1-1 នៅ​ក្នុង​ទឹក​ដី​កូឡុំ​ប៊ី​។

Costa Rica មិន​ធ្លាប់​ជាប់​ជើង​ឯក តែ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​4ម្តង​ក្នុង​ឆ្នាំ​២០០៩។​បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Guatemala 2-1 ចាញ់ Mexico 3-1 ក្នុង​ផ្ទះ និង​ចាញ់ Spain 4-1 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី​។

ប្រវត្តិ​ជួប​គ្នា 1ប្រកួត​គឺ៖
09-09 Australia 0-3 Costa Rica

ពូល​D

Croatia(3) V Nigeria(1)

Croatia មិន​ធ្លាប់​ជាប់​ជើង​ឯក​នោះ​ទេ​។ បើក​ឆាក​1ប្រកួត​ដំបូងគឺ 0-0-1 គ្មាន​ទាត់​បាល់​បាន​1គ្រាប់​សោះ​ តែ​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​​លេង​ឈ្នះ Slovakia 3-1 ឈ្នះ​6 Belarus 1-0 ក្នុង​ផ្ទះ​ តែចាញ់ Saudi Arabia 2-0 នៅ​ក្នុង​ទឹក​ដី​កូឡុំ​ប៊ី​។

Nigeria មិន​ធ្លាប់​ជាប់​ជើង​ឯក​ តែ​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ​2ពីរដងគឺ​ក្នុង​ឆ្នាំ​១៩៨៩​ និង​២០០៥ និង​លេខ​បី​ ម្តង​ក្នុង​ឆ្នាំ​១៩៨៥។ បើក​ឆាក​1ប្រកួត​ដំបូង​គឺ 1-0-0 ទាត់​បាល់​បាន​5គ្រាប់​ តែគ្មាន​របូត​សោះ​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Mali 2-0 ក្រៅ​ផ្ទះ​ ឈ្នះ Came​roon 3-2 ក្នុង​ផ្ទះ និង​ឈ្នះ Guatemala 5-0 នៅ​ក្នុង​ទឹក​ដី​កូឡុំ​ប៊ី។

(ពុំ​មាន​ប្រវត្តិ​ជួបគ្នា​)

Saudi Arabia(2) V Guatemala(4)

Saudi Arabia មិន​ធ្លាប់​ជាប់​ជើង​ឯក​នោះ​ទេ។ បើក​ឆាក​1ប្រកួតដំបូង​គឺ 1-0-0 ទាត់​បាល់​បាន​2គ្រាប់​ តែគ្មាន​របូត​សោះ​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Slovakia 2-0 ក្នុង​ផ្ទះ​ ស្មើ Lithuania 1-1 ក្រៅ​ផ្ទះ​ បន្ទាប់​មក​លេង​ឈ្នះ Croatia 2-0 នៅ​ក្នុង​ទឹក​ដី​កូឡុំ​ប៊ី​។

Guatemala មិន​ធ្លាប់​ជាប់​ជើង​ឯក​ដូច​ Saudi Arabia ដែរ។ បើក​ឆាក​1ប្រកួត​ដំបូង​គឺ 0-0-1 គ្មាន​ស៊ុត​បាល់​បាន​1គ្រាប់​សោះ​ តែ​របូត​វិញ​5គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Costa Rica 2-1 ស្មើ Panama 0-0 ក្នុង​ផ្ទះ​ បន្ទាប់​មក​ចាញ់ Nigeria 5-0 នៅ​ក្នុង​ទឹក​ដី​កូ​ឡុំ​ប៊ី។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)