ខេត្តកំពតៈ ក្រុមចោរ៣នាក់បានចេញប្លន់ ប៉ុន្តែបែកការណ៍ក៏បានបាញ់ប្រជាពលរដ្ឋស្លាប់ជាបន្តបន្ទាប់២នាក់និងរងរបួសម្នាក់ក្នុងចំណោមប្រហែល១០នាក់ខណៈចាប់ធ្វើចំណាប់ខ្មាំងបន្ទាប់ពីប្រជាពលរដ្ឋទាំងនោះបានរាយការណ៍ជូនសមត្ថកិច្ចប៉ូលីសឱ្យមកហ៊ុមព័ទ្ធដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២សីហា២០១១ស្ថិតក្នុងភូមិអង្គរំពាក់ ដំណាក់សុក្រំ ស្រុកដងទង់។
សូមបញ្ជាក់ថា ចោរទាំង៣នាក់នេះប្រដាប់ដោយកាំភ្លើងវែងខ្លី៣ដើមបានរៀបគំរោងចេញនៅក្នុងភូមិខាងលើ ប៉ុន្តែដោយសារប្រជាពលរដ្ឋបានដឹងមុនថា មើលទៅដូចជាមិនស្រួលក៏រាយការណ៍ប្រាប់ប៉ូលិសភ្លាម ទើបក្រុមចោរចាប់ប្រជាពលរដ្ឋជិត១០នាក់ធ្វើជាចំណាប់ខ្មាំងដើម្បីថ្នូរនឹងការរត់យករួចខ្លួន ហើយបានបាញ់ប្រជាពលរដ្ឋ២នាក់ស្លាប់ជាបន្តបន្ទាប់ និងម្នាក់ទៀតរងរបួស ជាការកម្លាប៉ូលិស ដោយសារតែប៉ូលិសនៅតែហ៊ុមព័ទ្ធពួកគេមិនឱ្យរត់ទៅណា។
នេះពិតជាក្រុមចោរដ៏សាហាវមួយដែលគួរលើកលែងទាល់តែសោះ... មកដល់ម៉ោង៨យប់ទៅហើយប៉ូលិស២ស្រុក គឺស្រុកដងទង់ និងស្រុកទឹកឈូកំពុង ហ៊ុមព័ទ្ធពួកចោរនៅឡើយ។
ចែករំលែកព័តមាននេះ