ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​តារា​កំប្លែង​នាង​ក្អយ​ជុំវិញ​សំណុំ​រឿង​«ឆ​បោក​»

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា សាលា​ដំបូង​រាជ​ធានី​​​បាន​ប្រគល់​​ដីកា​ចាប់​ខ្លួនឱ្យ​ទៅសមត្ថ​កិច្ច​ទាំង​ ២​ស្ថាប័ន​ហើយ​ គឺ​នគរ​បាល​ជាតិ និង​កង​រាជ​អាវុធ​ហត្ថ​​ដែល​ជា​មន្ត្រី​​នគរ​បាល​យុត្តិ​ធម៌​​ឱ្យ​ស្វែង​រក​ ចាប់​ខ្លួ​ននាង​ជួន​ ចាន់​រតនា ហៅ​ក្អយ ដើម្បី​យក​​រថយន្ត​៣​

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា សាលា​ដំបូង​រាជ​ធានី​​​បាន​ប្រគល់​​ដីកា​ចាប់​ខ្លួនឱ្យ​ទៅសមត្ថ​កិច្ច​ទាំង​២​ស្ថាប័ន​ហើយ​ គឺ​នគរ​បាល​ជាតិ និង​កង​រាជ​អាវុធ​ហត្ថ​​ដែល​ជា​មន្ត្រី​​នគរ​បាល​យុត្តិ​ធម៌​​ឱ្យ​ស្វែង​រក​ចាប់​ខ្លួ​ននាង​ជួន​ ចាន់​រតនា ហៅ​ក្អយ ដើម្បី​យក​​រថយន្ត​៣​គ្រឿង​​សង​ទៅ​ដើម​បណ្តឹង​វិញ ។ ប្រភព​​បាន​បន្ត​​ថា លោក​ចៅ​ក្រម​​អនុ​ប្រធាន​សាលា​ដំបូង បាន​សម្រេច​ចេញ​​ដីកា​បញ្ជា​ឱ្យ​នាំខ្លួន​នាង​ក្អយ ដើម្បី​យក​មក​សាក​សួរ​ពាក់​ព័ន្ធ​​​លើ​បណ្តឹង​រំលោភ​លើសេច​ក្តី​​ទុកចិត្ត​ ពោល​គឺ​បោក​រថយន្ត​គេ​៥​គ្រឿង ​យក​ទៅ​បញ្ចាំ​ហើយ​គេចខ្លួន​បាត់ ។ ប៉ុន្តែ​​ក្រោយ​មក​សង​គេ​បាន​២​គ្រឿង​វិញ ​នៅ​សល់​៣​គ្រឿង​ទៀត​ នេះ​មិន​ទាន់​បូក​ជាមួយ​ពាក្យ​​បណ្តឹង​រប​ស់​លោក​ប្រាក់​​ វុទ្ធី ​ដែល​នាង​ក្អយ​បោក​រថយន្ត​អស់​៣​គ្រឿង​នោះទេ ។ 

តាម​ការ​ឱ្យដឹង​ពី​មន្ត្រី​​សាលា​ដំបូង​ថា នាង​ក្អយ​​មាន​ពាក្យ​បណ្តឹង​​ដាក់​ចូល​សាលា​ដំបូង​ចំនួន​៥​ សរុប​មាន​រថយន្ត​ចំនួន​១២​គ្រឿង ដែល​ត្រូវ​នាង​ក្អយ​បោក​យក​របស់​គេ​​ទៅ​បញ្ចាំ​ និង​មិន​បាន​គោរព​កិច្ច​សន្យា​ថែម​ទាំង​គេច​ខ្លួន​បាត់​ទៀត។ ​ពាក្យ​បណ្តឹង​​​របស់​ដើម​ប​ណ្តឹង​ទាំង​៥ ស្ថិត​នៅ​​លើ​ដៃ​​​ព្រះ​រាជអាជ្ញា​រង​៥​រូប​ដែរ ​ហើយ​បណ្តឹង​ទាំង​នោះ​មាន​ព្រះ​រាជ​អាជ្ញា​រង​​​ខ្លះ​បាន​ចោទ​ប្រកាន់​​ជា​ផ្លូវការ ​និង​ចាត់​​បញ្ជូន​ទៅ​​ខាង​ចៅ​ក្រមរួច​ហើយ​ដែរ ។ ចំណែក​បណ្តឹង​ខ្លះ​​ត្រូវ​​ព្រះរាជ​​អាជ្ញា​រង​មិន​ទាន់​ចោទ​ប្រកាន់​ទេ ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​​ និង​កំពុង​​កោះហៅ​​អ្នក​ពាក់​ព័ន្ធ​ទៅ​សាក​សួរ​។

ចំពោះ​​នាង​ក្អយ​វិញ មាន​ដីកា​ជា​ច្រើន​​បាន​បញ្ជូន​​ទៅ​ដល់​ដៃ​ ហើយ​ក៏​មាន​ដីកា​​​កោះ​ហៅ​ខ្លះ​មិន​​ទាន់​បាន​ទៅ​ដល់​ដៃ​នៅឡើយ​ទេ ។ មូល​​ហេតុ​ចុង​ក្រោយ​នេះ ព្រោះ​​លំនៅឋាន​​ទាំង​ប៉ុន្មាន​​ដែល​​ជា​កម្ម​សិទ្ធិ​​រប​ស់​នាង​​ក្អយ ​​ត្រូវធ្លាក់​​លើ​ដៃ​អ្នក​ដ​ទៃទៅហើយ ពោល​គឺ​នាង​ក្អយ​លក់​ខ្ទេច​ លក់​ខ្ទី​ វេច​បង្វិច​គេច​ខ្លួន​របៀប​ជា «រំដួល​ដូរ​ដី» ។

ដីកា​បញ្ជា​​ឱ្យ​នាំ​ខ្លួន​ប្រៀប​ដូច​ដាវ​អាជ្ញា​សឹក​របស់​លោក​ចៅ​ក្រម​អនុ​ប្រធាន​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ ពេល​នេះ​បាន​ប្រគល់​​ឱ្យ​ទៅ​សមត្ថ​កិច្ច​ជា​មន្ត្រី​នគរបាល​​យុត្តិ​ធម៌ គឺ​នគរបាល​​ និង​កង​រាជ​អាវុធ​ហត្ថ​រួចហើយ។ ដូច្នេះ​​អ្នក​ផង​ចាំ​មើល​ តើ​សមត្ថ​កិច្ច​ណា​​​ចាប់​​នាង​ក្អយ​​យក​ទៅ​ជូន​តុលា​ការ​​បាន​មុន៕