ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ដើម្បី​សុខភាព ​ជាមួយ Cambodia Sport+ សហ​ការ​ជាមួយ​ក្លឹ​ប​រត់​ចំនួន​២ រួមចំណែក​លើកកម្ពស់​វិស័យ​កីឡា​រត់ជំរុញ​ការ​ចូលរួម​ថែរក្សា​សុខ​​ភាព​ក្នុង​សហគមន៍

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​ដែល​ការ​រត់​កាន់តែ​ពេញ​និយម Cambodia Sport+ បាន​បន្ត​បង្ហាញ​ការ​គាំទ្រ​ចំពោះ​វិស័យ​កីឡា​រត់ តាម​រយៈ​ការ​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា (MoU) ជាមួយ Garmin…

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​ដែល​ការ​រត់​កាន់តែ​ពេញ​និយម Cambodia Sport+ បាន​បន្ត​បង្ហាញ​ការ​គាំទ្រ​ចំពោះ​វិស័យ​កីឡា​រត់ តាម​រយៈ​ការ​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា (MoU) ជាមួយ Garmin Run Club និង Neak Run Club នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៦ ដើម្បី​ជំរុញ​ឱ្យ​យុវជន​កាន់តែ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ហាត់ប្រាណ ដើម្បី​សុខភាព​ជា​ប្រចាំ​។

នៅ​ក្នុង​កម្មវិធី​នោះ​ដែរ មាន​កិច្ច​សំណេះសំណាល​​ ជាមួយនឹង​វាគ្មិន​នៅ​លើ​វេទិកា អំពី​ភេសជ្ជៈ Cambodia Sport+ ហើយ​ក៏​ទទួល​បានការ​ចែករំលែក​បទ​ពិសោធន៍ ​ដែល​ចូលរួម​ដល់​ការ​អភិវឌ្ឍ​វិស័យ​កីឡា និង​សកម្មភាព​លេង​ហ្គេ​ម​ជា​ច្រើន​ទៀត ​ដែល​បងប្អូន​បាន​ចូលរួម​លេង​កម្សាន្ត​នៅ​ផ្សារ​ទំនើប​ជីប​ ម៉ុង ២៧១ មេ​ហ្គា ម៉​ល ​។

Cambodia Sport+ របស់ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​នៅ​តាម​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន ជា​ពិសេស​ គឺ​ព្រឹត្តិការណ៍​កីឡា​រត់​ដែល​ចូលរួម​សហការ​ជាមួយ​បណ្តា​ក្លឹ​ប​រត់​ផ្សេង​ៗ ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​យុវជន អ្នក​ស្រឡាញ់​វិស័យ​កីឡា ជា​ចំណែក​លើកកម្ពស់​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា​ ។ ក្នុង​ពេល​ដែល​វិស័យ​កីឡា​កាន់តែ​រីក​ចម្រើន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ផលិត​នូវ​ភេសជ្ជៈ Cambodia Sport+ សម្រាប់​អ្នក​ដែល​រត់​កីឡា ព្រោះ​ជា​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹក សាក​សម​សម្រាប់​អ្នកលេង​កីឡា​ ។

CAMBODIA SPORT+ ភេសជ្ជៈ​អ៊ីយ៉ុង បំពេញ​ជាតិ​ទឹកបាន​ល្អ​សម្រាប់​រាង​កាយ និង​សុខភាព។ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ