នៅថ្ងៃទី16-17 ខែឧសភា ឆ្នាំ2026 ចុងសប្ដាហ៍នេះ បុរី ប៉េង ហួត នឹងធ្វើកម្មវិធីមួយដែលមានឈ្មោះថា «Super Offer» ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 6 ល្ងាច ក្នុងការិយាល័យលក់ផ្ទះ ទីតាំងបឹងស្នោ ជាប់ផ្លូវជាតិលេខ1 ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទីតាំងល្អបានមុនគេ និងចំណេញច្រើនជាងគេ ក្នុងគម្រោងថ្មីដែលមានឈ្មោះថា «ភូមិនិម្មិត» ក្នុងខណ្ឌច្បារអំពៅ ។

អតិថិជនដែលកំពុងស្វែងរកគេហដ្ឋាននៅតំបន់ច្បារអំពៅនេះ ជាឱកាសដ៏ពិសេសមួយពីបុរី ប៉េង ហួត បន្ទាប់ពីបានចាប់ផ្ដើមលក់ Pre-Sale គម្រោងថ្មីនេះ កាលពីខែមីនា ឆ្នាំ2026 កន្លងទៅ ហើយនឹងគ្រោងបើកលក់ជាផ្លូវការនៅពេលខាងមុនឆាប់ៗនេះ ។

នេះជាឱកាសចុងក្រោយបង្អស់ សម្រាប់អតិថិនដែលចង់ទិញចំណេញក្នុងដំណាក់កាល Pre-sale គម្រោងថ្មីភូមិនិម្មិត របស់បុរី ប៉េង ហួត ។ ដូចនេះ ដើម្បីទទួលបានឱកាសចំណេញច្រើនជាងគេ ទទួលបានផ្ទះជំនាន់ចុងក្រោយមុនគេ និងឱកាសពង្រីកដីបន្ថែមតាមតម្រូវការ សូមចូលរួមកម្មវិធីនៅចុងសប្ដាហ៍នេះ ជាមួយបុរី ប៉េង ហួត ។

សូមបញ្ជាក់ផងដែរ គម្រោង ភូមិនិម្មិត គឺជាគម្រោងភូមិឋានដែលសម្បូរបែប ទាំងសួនច្បារបៃតងដ៏វែងរហូតដល់ 2km ព្រមទាំងជាតំបន់ដ៏មានសក្ដានុពលនាពេលខាងមុខ តាមរយៈទីតាំងចំកណ្ដាលរវាងតំបន់ 60 ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោមចាប់ផ្ដើមបើកដំណើរការ ហើយកាន់តែងាយស្រួលធ្វើដំណើរទៅកាន់ព្រលានយន្តហោះថ្មី ឬទីក្រុងតាខ្មៅ ។

ទីតាំងកម្មវិធី ៖ https://maps.app.goo.gl/x5so1rxKDKaxDWXo9 ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទំនាក់ទំនងជាមួយបុរី ប៉េង ហួត តាមរយៈលេខ 016/017 59 6789 ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត ។ អត្ថបទ៖ សហការ



ចែករំលែកព័តមាននេះ