ឧត្តមនាវីឯក Scott Van Buskirk មេបញ្ជាការនៃកងនាវាទី៧សហរដ្ឋអាមេរិកនឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា លោកឧត្តមនាវីឯក Van Buskirk នឹងជួបជាមួយមន្ត្រីកងទ័ពជើងទឹក និងក្រសួងការពារជាតិកម្ពុជាដើម្បីពិភាក្សាបញ្ហាទ្វេភាគី និងបញ្ហាតំបន់ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងនោះរួមមានការចូលរួមរបស់ប្រទេសកម្ពុជាក្នុងការហ្វឹកហ្វឺន និងការត្រៀមខ្លួនជាស្រេចសម្រាប់ប្រតិបត្តិការលើផ្ទៃទឹក(CARAT)ក្នុងឆ្នាំនេះពង្រឹងចំណងទាក់ទងយោធាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដំណើរការលំហាត់ហ្វឹកហ្វឺនបន្ថែមដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងផ្នែកសន្តិសុខដែនសមុទ្រ ការរុករក និងជួយសង្គ្រោះ ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលកើតមានដោយគ្រោះធម្មជាតិ និងជំនួយមនុស្សធម៌ជំនាញក្នុងការគ្រប់គ្រងនាវា និងការធ្វើដំណើរលើផ្ទៃសមុទ្រជាដើម ៕
ចែករំលែកព័តមាននេះ