ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​​សាកល​វិទ្យា​ល័យ​ធន​ធាន​មនុស្ស​រាប់​រយ​នាក់​​ស្ម័គ្រ​ចិត្ត​​បរិ​ច្ចាគ​ឈាម​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សកម្ម​ភាព​​របស់​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម​នៃ​​ក្រសួង​សុខា​ភិបាល​​ ដែល​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ទឹក​បរិ​សុទ្ធ​​វីតាល់​ស្វែង​រក​អ្នក​បរិ ​ច្ចាគ​​ឈាម ​កំពុង​បន្ត​ដំណើរ​​ការ​យ៉ាង​​កក់​ក្តៅ​​បន្ទាប់​ពី​អនុ​សាសន៍​របស់​សម្តេច​ តេជោ ហ៊ុន សែន បាន​អំពាវ​នាវ​​ដល់​​និស្សិត​តាម​សាកល​វិទ្យា​

រាជធានីភ្នំពេញ ៖ សកម្ម​ភាព​​របស់​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម​នៃ​​ក្រសួង​សុខា​ភិបាល​​ ដែល​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ទឹក​បរិ​សុទ្ធ​​វីតាល់​ស្វែង​រក​អ្នក​បរិ​ច្ចាគ​​ឈាម ​កំពុង​បន្ត​ដំណើរ​​ការ​យ៉ាង​​កក់​ក្តៅ​​បន្ទាប់​ពី​អនុ​សាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវ​នាវ​​ដល់​​និស្សិត​តាម​សាកល​វិទ្យា​ល័យ​នានាឱ្យ​​បរិច្ចាគ​​ឈាមដើម្បី​សង្គ្រោះ​ជីវិត​​មនុស្ស ។

សកម្ម​ភាព​របស់​​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម​ និង​ក្រុម​ហ៊ុន​​ទឹក​បរិ​សុទ្ធ​វីតាល់​នេះ ក៏​អាស្រ័យ​​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​​សប្បុរស​​ជន​ផង​ដែរ ។ ជាការ​កត់​សម្គាល់​មាន​សប្បុរស​ជន​រាប់​ពាន់​នាក់​ភាគ​ច្រើន​​ជា​​និស្សិត បញ្ញវន្ត ​តាម​សាកល​​វិទ្យា​ល័យ​​នានាបាន​​ស្ម័គ្រ​​ចិត្ត​ក្នុង​ការ​បរិ​ច្ចាគ​​ឈាម​នេះ ។ ​ជា​ដៃគូ​ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌​នេះ​ជា​មួយ​មជ្ឈ​​មណ្ឌល​​ជាតិ​ផ្តល់​ឈាម​ ​ក្រុម​ហ៊ុន​អិន វី ស៊ី ខប​ភើ​រេសិន ដែលជា​ក្រុម​ហ៊ុន​​ទឹក​បរិ​សុទ្ធ​វីតាល់​​ បាន​ចំណាយ​​ទឹក​ប្រាក់​​ដែល​បាន​មក​ពី​ការ​លក់​ផលិត​ផល​របស់​ខ្លួន​ជួយ​ជន​ក្រីក្រ​​ រហូត​ជួយ​ដល់​កាក​បាទ​ក្រហម​​កម្ពុជា និង​កង​ទ័ព​​ការ​ពារ​​ទឹក​ដី​នៅ​ឯ​សមរភូ​មិ​​មុខ​​ទៀត​ផង។ សកម្ម​ ភាព​​នេះ​បាន​ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​សាធារណៈ​យល់​កាន់​តែច្បាស់​​ថា ​វីតាល់​​គឺជា​ក្រុម​ហ៊ុន​​គំរូ​​មួយ​សម្រាប់​​ឱ្យ​ក្រុម​ហ៊ុន​​ដទៃ​ទៀតធ្វើ​តាម​ ដើម្បី​រួម​ចំណែក​​ជា​មួយ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា អភិ​វឌ្ឍ​ប្រទេស​​ជាតិ​ក៏​ដូច​ជា​ការ​បំពេញ​​ការ​ងារ​មនុស្ស​ធម៌​នេះ ។

នៅ​ព្រឹក​ថ្ងៃទី​២ សីហា ​និស្សិត​រាប​់រយ​នាក់​នៃ​សាកល​វិទ្យា​ល័យ​ធន​ធាន​​មនុស្ស ​បាន​​ស្ម័គ្រ​​ចិត្ត​ផ្តល់​​ឈាម​ជូន​​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម​ នៃ​ក្រសួង​​សុខា​ភិបាល​ ​តាម​រយៈ​កិច្ច​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​​ផលិត​ទឹក​បរិ​សុទ្ធ​វីតាល់​​។ លោក​​ឧកញ៉ា​ ឡាវ វ៉ាន់ ​នាយក​គ្រប់គ្រង​​ក្រុម​ហ៊ុន​​ទឹក​បរិ​សុទ្ធ​​វីតាល់ ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​​លោក​​ជំទាវ ហ៊ុន ម៉ាណា ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល និង​ជាអគ្គ​នាយិកា​​ក្រុម​ហ៊ុន​អិន​ វី ស៊ី ​ខប​ភើ​រេ​សិន មាន​ប្រសាសន៍ថា វីតាល់​នៅ​តែ​សហ​ការ​ជា​មួយ​មជ្ឈ​​មណ្ឌល​​ជាតិ​ផ្តល់​ឈាម​ស្វែង​រក​ការ​បរិ​ច្ចាគ​ឈាម​ពី​សំណាក់​សប្បុរស​ជន​ ឬ​ប្អូន​ៗ​​និស្សិត​​ជា​ប្រចាំ​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ជា​ច្រើន​​លើក​រួច​ហើយ ។

លោក​ឧកញ៉ាបន្ត​ថា ​ក្រុម​ហ៊ុន​មាន​គម្រោង​​ដក​ទឹក​ប្រាក់​បដិ​ភាគ​​ដែល​ចំណេញ​​ពី​ការ​លក់​ទឹក​បរិ​សុទ្ធ​វីតាល់​​មក​ជួយ​លើក​​កម្ពស់​ផ្នែក​​សង្គម​​​កិច្ច​ទៅ​មុខ​ទៀត ។ ប៉ុន្តែវីតាល់ ដំណើរ​​ការ​ទៅ​បាន​​អាស្រ័យ​​ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិ​ជន​ចូល​រួម​ប្រើ​ប្រាស់​​​ផលិត​ផល​របស់​ខ្លួន​​កាន់តែ​ច្រើន​​ផង​ដែរ៕