ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធ.ត់​មិន​នឹក​ស្មាន​ដល់ កើតឡើង​នៅ​កា​ណា​ដា ផ្អើល​ពិភពលោក

4 ម៉ោង មុន

ប្រទេស​កា​ណា​ដា ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ និង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ទីក្រុង Delta ខេត្ត British Columbia ភាគ​ខាងលិច​ប្រទេស​កា​ណា​ដា កាលពី​ថ្ងៃ​ទី​៩…

ប្រទេស​កា​ណា​ដា ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ និង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ទីក្រុង Delta ខេត្ត British Columbia ភាគ​ខាងលិច​ប្រទេស​កា​ណា​ដា កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ កន្លង​ទៅ ដោយ​បានឃើញ​ម៉ូតូ​១​គ្រឿង ប៉ើង​ហោះ​ទៅ​ទើរ​ជាប់​នឹង​បង្គោល​ភ្លើងស្តុប​ចរាចរណ៍​។ នេះ​បើ​តាម​យោង​ប្រភព​ពី​កាសែត The Sun ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦​។

នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ ម៉ូតូ​១​គ្រឿង​បាន​បុក​ចំ​ពីមុខ​រថយន្ត​ស៊េរី​ទំនើប ម៉ាក BMW ពណ៌​ទឹកប្រាក់​១​គ្រឿង ត្រង់​ចំណុច​ផ្លូវបំបែក​មួយ​កន្លែង​។ តាម​រយៈ​កម្លាំង​នៃ​ការ​ប៉ះទង្គិច​ដ៏​ខ្លាំង​បាន​ធ្វើ​ឱ្យ​អ្នកបើកបរ​ឃ្ទា​ត​ចេញពី​ម៉ូតូ ហើយ​ផ្លោង​បុក​ទៅ​នឹង​ថ្នល់ ចំណែក​ម៉ូតូ​ប៉ើង​ហោះ​ឡើង​លើ​អាកាស ហើយ​ទៅ​ទើរ​ជាប់​នឹង​បង្គោល​ភ្លើងស្តុប​តែ​ម្តង ដែល​ហេតុការណ៍​នេះ មើលទៅ​ប្រៀប​ដូច​ជា​ឈុត​ឆាក​សម្តែង​ដ៏​រន្ធត់​នៅ​ក្នុង​ខ្សែភាពយន្ត​អ៊ីចឹង​។

ប៉ូលិស និង​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បាន​ប្រញាប់ប្រញាល់​ទៅ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ ហើយ​បើ​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ រីឯ​អ្នកបើកបរ​រថយន្ត​មិន​មាន​រង​របួស​ឡើយ​។ តាម​ការ​ស៊ើបអង្កេត​បឋម​របស់​ប៉ូលិស មូលហេតុ​ចម្បង​ត្រូវ​បាន​គេ​ជឿ​ថា បណ្តាល​មក​ពី​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្លាំង​ពេក​។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​បាន​រៀបរាប់​ថា វា​ហាក់ដូចជា​ឈុត​ឆាក​នៅ​ក្នុង​ខ្សែភាពយន្ត ហើយ​វី​ដេ​អូ​ដែល​ម៉ូតូ​ប៉ើង​ហោះ​ទៅ​ទើរ​ជាប់​នឹង​បង្គោល​ភ្លើងស្តុប​នោះ ក៏​ត្រូវ​បាន​ចែកចាយ​ផ្ទុះ​កក្រើក​បណ្តាញ​ទំនាក់ទំនង​សង្គម​ពិភពលោក​ផង​ដែរ​។

នៅ​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​មិនធម្មតា​មួយ សមាជិក​ក្រុម​ពន្លត់អគ្គីភ័យ​បាន​យក​ម៉ូតូ​ចេញ​ពីលើ​បង្គោល​ចរាចរណ៍ និង​សម្អាត​កម្ទេចកម្ទី​ចេញពី​ផ្លូវ ដោយ​មាន​ជំនួយ​ពី​ប៉ូលិស​ក្នុង​ការ​បិទផ្លូវ ដើម្បី​សម្រួល​ដល់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​។ នៅ​ក្នុង​ការ​បង្ហោះ​មួយ​ទៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក សហជីព​អ្នក​ពន្លត់អគ្គីភ័យ​បាន​អះអាង​ថា គ្រោះថ្នាក់​ដូចនេះ គឺ​ពិបាក​ខ្លាំង​សម្រាប់​អ្នក​គ្រប់​គ្នា​ដែល​ពាក់ព័ន្ធ ហើយ​ពួក​យើង​តែងតែ​ស្ថិត​នៅ​ជាមួយ​អ្នកបើកបរ អ្នកដំណើរ មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ និង​អ្នក​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់​ដោយហេតុ​ការណ៍​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ