ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីរង​គ្រោះ​​ដោយ​ទឹក​អាស៊ីត​ពិការ​ភ្នែក​​នៅ​អ៊ីរ៉ង់​​សម្រេច​​​លើក​លែង​ទោស​ដល់​ បុរស​ដៃ​ដល់​ ព្រោះ​​មាន​ជំនឿ​ថា ការ​លើក​លែង​​ទោស​​ប្រសើរ​​ជាង​ការ​សង​សឹក​

13 ឆ្នាំ មុន

ស្ត្រីអ៊ី​រ៉ង់​​ដែល​​​រងគ្រោះ​ដោយ​ទឹក​អាស៊ីត​បណ្តាល​ឱ្យ​ពិការ​​ភ្នែក​ ​ និង​ខូច​សម្រស់​​ផ្ទៃ​មុខ​បានប្រកាស​​លើក​លែង​ទោស​ដល់​ជន​ដៃ​ដល់​ នៅ​មុន​​ពេល​ដែល​ក្រុម​គ្រូ​ពេទ្យ​ធ្វើ​ការ​បន្តក់​ទឹក​អាស៊ីត​​ដាក់​ភ្នែក​ ​របស់​បុរស​បង្ក​ហេតុ​​​នៅ​ឯ​មន្ទីរ​ពេទ្យ​​មួយ​កន្លែង ។ ​នាង​អាមេ​ណេ បារ៉ា​មី ដែល​ពិការ​​ភ្នែក​​ដោយ​សារ​ទឹក​អាស៊ីត​​សម្រេច​ចិត្ត​ជា​លើក​ចុង​ក្រោយ​​ដោយ ​លើក​លែង​ទោស​​ដល់​ជន​ដៃ​ដល់​ជះ​ទឹក​អាស៊ីតដោយមិន​ត្រូវ​ដាក់​ទោស​​ធ្វើ​ឱ្យ ​​ពិការ​ភ្នែក​​ដូច​ខ្លួន ​ស្រប​តាម​​ច្បាប់​​​របស់​អ៊ិស្លាម​​ ខណៈ​ពេល​បុរស​បង្ក​ហេតុ​កំពុង​អង្គុយ​​លុត​ជង្គង់​​ និង​ស្រែក​យំ​​រង់​ចាំ​ទទួល​ទោស ។ ​លោក​ម៉ាជីត មូវ៉ា​ហ៊ី​ឌី​ ត្រូវ​តុលា​ការ​​​សម្រេច​​ដាក់​ទោសដោយ​បន្តក់​ទឹក​អាស៊ីត​​ឱ្យពិការ​ភ្នែក​​ ទាំង​សង​ខាង​​ តាម​កំហុស​របស់​ខ្លួន​ដែល​ជះ​ទឹក​​អាស៊ីត​​ដាក់​​មុខ​នាង​អាមេ​ណេ បារ៉ា​មី មិត្ត​រួម​ថ្នាក់​​ក្នុង​មហា​​វិទ្យា​ល័យ​​តេហេ​រ៉ង់ ​ដោយ​សារ​តែ​នាង​បដិ​សេធ​​ការ​សុំ​រៀប​ការ​របស់​គេ រហូត​ធ្វើ​​ឱ្យ​ខូច​សម្រស់​​ផ្ទៃ​មុខ​ និង​ភ្នែក​​ទាំង​សង​ខាង ។

ស្ត្រីអ៊ី​រ៉ង់​​ដែល​​​រងគ្រោះ​ដោយ​ទឹក​អាស៊ីត​បណ្តាល​ឱ្យ​ពិការ​​ភ្នែក​​ និង​ខូច​សម្រស់​​ផ្ទៃ​មុខ​បានប្រកាស​​លើក​លែង​ទោស​ដល់​ជន​ដៃ​ដល់​ នៅ​មុន​​ពេល​ដែល​ក្រុម​គ្រូ​ពេទ្យ​ធ្វើ​ការ​បន្តក់​ទឹក​អាស៊ីត​​ដាក់​ភ្នែក​​របស់​បុរស​បង្ក​ហេតុ​​​នៅ​ឯ​មន្ទីរ​ពេទ្យ​​មួយ​កន្លែង ។ ​នាង​អាមេ​ណេ បារ៉ា​មី ដែល​ពិការ​​ភ្នែក​​ដោយ​សារ​ទឹក​អាស៊ីត​​សម្រេច​ចិត្ត​ជា​លើក​ចុង​ក្រោយ​​ដោយ​លើក​លែង​ទោស​​ដល់​ជន​ដៃ​ដល់​ជះ​ទឹក​អាស៊ីតដោយមិន​ត្រូវ​ដាក់​ទោស​​ធ្វើ​ឱ្យ​​ពិការ​ភ្នែក​​ដូច​ខ្លួន ​ស្រប​តាម​​ច្បាប់​​​របស់​អ៊ិស្លាម​​ ខណៈ​ពេល​បុរស​បង្ក​ហេតុ​កំពុង​អង្គុយ​​លុត​ជង្គង់​​ និង​ស្រែក​យំ​​រង់​ចាំ​ទទួល​ទោស ។ ​លោក​ម៉ាជីត មូវ៉ា​ហ៊ី​ឌី​ ត្រូវ​តុលា​ការ​​​សម្រេច​​ដាក់​ទោសដោយ​បន្តក់​ទឹក​អាស៊ីត​​ឱ្យពិការ​ភ្នែក​​ទាំង​សង​ខាង​​ តាម​កំហុស​របស់​ខ្លួន​ដែល​ជះ​ទឹក​​អាស៊ីត​​ដាក់​​មុខ​នាង​អាមេ​ណេ បារ៉ា​មី មិត្ត​រួម​ថ្នាក់​​ក្នុង​មហា​​វិទ្យា​ល័យ​​តេហេ​រ៉ង់ ​ដោយ​សារ​តែ​នាង​បដិ​សេធ​​ការ​សុំ​រៀប​ការ​របស់​គេ រហូត​ធ្វើ​​ឱ្យ​ខូច​សម្រស់​​ផ្ទៃ​មុខ​ និង​ភ្នែក​​ទាំង​សង​ខាង ។

នាង​បារ៉ា​មី ​បាន​ឱ្យ​ដឹង​តាម​ទីភ្នាក់​ងារ​​ព័ត៌​មាន​អ៊ីស្នា (ISNA) របស់​អ៊ីរ៉ង់​ថា នាង​អភ័យ​ទោស​ដោយ​​ផ្តល់​ពី​ហេតុ​ផល​​ថា ព្រះ​គម្ពី​​អាល់​កូរអាន ​កំណត់​ថា «ការ​លើក​លែង​ទោស​​គឺធំ​ធេង​ជាង​ការ​សង​សឹក» ​ហើយ​លោក​មូវ៉ា​ហ៊ី​ឌី ​ឆ្លើយ​តប​ថា នាង​ជា​មនុស្ស​​មាន​ទឹក​ចិត្ត​ខ្ពស់​ និង​គ្មាន​​អ្វី​ប្រៀប​​ប្រដូច​បាន ។
នាង​បារ៉ា​មី ​បាន​ឱ្យ​ដឹ​ង​​ទៀត​ថា ​នាងបានព្យា​យាម​​ក្នុង​​រយៈ​ពេល​ដល់​ទៅ៧​ឆ្នាំ​ដើម្បីធ្វើ​ឱ្យ​​គេ​​ត្រូវ​ទទួល​ទោស​​ប្រៀប​ដូច​ជា​​ទទួល​ទោស​​សម្រាប់​ខ្លួននាង តែពេល​នេះ​នាង​​បាន​សម្រេច​លើក​លែង​ទោស​ដល់​គេ ព្រោះ​រឿង​ក្តី​នេះ​កំពុង​មាន​ចំណាប់​អារម្មណ៍​​​យ៉ាង​ទូលំ​ទូលាយ​ ប្រៀប​ដូច​ជា​​នៅ​ទូទាំងពិភព​លោក​កំពុង​ចាប់​​អារម្មណ៍​​ថា តើ​អ៊ីរ៉ង់​​អនុ​វត្ត​​រឿង​នេះ​ក្នុង​លក្ខណៈ​​​បែប​ណា?

ចំណែក​​អយ្យ​ការ​តុលាការកំពូល​ក្នុង​ទីក្រុង​​តេហេរ៉ង់ ​បាន​​កោត​សរសើរ​​លើ​ការ​សម្រេច​ចិត្ត​របស់​នាង​ថា ជា​ទង្វើ​​ដ៏​ក្លាហាន​​ ហើយ​នាង​កំពុង​ត្រៀម​ប្តឹង​​ទាម​ទារ​ថ្លៃ​ខូច​ខាត​ជំនួស ព្រោះកន្លង​មក​ នាង​ទទួល​ការ​ព្យា​បាល​​ និង​វះ​កាត់​​នៅ​ប្រទេស​​អេស្ប៉ាញ ៕