តាមទីភ្នាក់ងារក្នុងស្រុករបស់ជប៉ុន បានផ្សាយដោយយោងតាមប្រភពព័ត៌មានបង្ហើបឱ្យដឹងកាលពីថ្ងៃទី៣១ កក្កដា កន្លងមកថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ មានគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ក្នុងរវាងពីថ្ងៃទី២២-២៨ សីហា ខាងមុខ។
នៅក្នុងដំណើរទស្សនកិច្ចខាងលើបានធ្វើឡើងស្របតាមការអញ្ជើញរបស់គណៈកម្មការស្រាវជ្រាវសេដ្ឋកិច្ច និងវប្បធម៌ ប្រទេសជប៉ុន ដើម្បីអធិប្បាយមុខជំនាញផ្នែកនយោបាយ និងសេដ្ឋកិច្ចដោយសង្កត់ធ្ងន់ទៅលើប្រទេសជប៉ុន ចិន និងប្រទេសនៅអាស៊ីអាគេ្នយ៍ (អាស៊ាន) ដល់អ្នកជំនួញ និងសេដ្ឋវិទូបានជ្រួតជ្រាបនៅទីក្រុងតូក្យូ ។
ក្រៅពីនេះ លោកថាក់ស៊ីន ថែមទាំងមានគម្រោងទស្សនកិច្ចនៅតំបន់គ្រោះមហន្តរាយដោយធម្មជាតិ ទទួលផលប៉ះពាល់ពីហេតុការណ៍រញ្ជួយដីនៅភាគខាងកើតប្រទេសជប៉ុន ក្នុងរវាងពីថ្ងៃទី២៥-២៦ សីហា ខាងមុខ ដើម្បីបង្ហាញពីគោលជំហរក្នុងកិច្ចសហប្រតិបត្តិការស្រោចស្រង់តំបន់គ្រោះថ្នាក់នោះ៕
ចែករំលែកព័តមាននេះ