ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សាថ្មី៖ ជោគវាសនាមនុស្សមិនមែនកំណត់លើភាពឆ្លាតវៃតែមួយមុខឡើយ

4 ថ្ងៃ មុន

​យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារបស់សាកលវិទ្យាល័យ Stanford បានបង្ហាញថា កម្រិត IQ ខ្ពស់មិនមែនជាកត្តាសម្រេចជោគជ័យទាំងស្រុងនោះទេ ប៉ុន្តែសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង និងការបត់បែនតាមកាលៈទេសៈទៅវិញទេ ដែលជា…

​យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារបស់សាកលវិទ្យាល័យ Stanford បានបង្ហាញថា កម្រិត IQ ខ្ពស់មិនមែនជាកត្តាសម្រេចជោគជ័យទាំងស្រុងនោះទេ ប៉ុន្តែសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង និងការបត់បែនតាមកាលៈទេសៈទៅវិញទេ ដែលជា “ចង្កូត” នាំផ្លូវជីវិតឱ្យទៅបានឆ្ងាយ។

សមត្ថភាពស្នូលទាំង ៣ ដែលត្រូវបានបណ្ដុះតាំងពីកុមារភាពរួមមាន៖
សមត្ថភាពម្ចាស់ការលើខ្លួនឯង គឺជាការចេះទប់ចិត្តមិនឱ្យដេញតាមចំណង់ភ្លាមៗ ដើម្បីសម្រេចគោលដៅវែងឆ្ងាយ។ កុមារដែលចេះរង់ចាំ និងមានវិន័យលើខ្លួនឯង ច្រើនតែមានការតស៊ូខ្ពស់ និងមិនងាយចុះចាញ់ចំពោះការល្បួងផ្សេងៗនៅពេលធំឡើង។ បន្ទាប់មកគឺសមត្ថភាពគ្រប់គ្រងអារម្មណ៍ ដែលជួយឱ្យបុគ្គលម្នាក់ៗចេះរក្សាភាពស្ងប់ស្ងាត់ និងចេះដោះស្រាយបញ្ហាផ្លូវចិត្តនៅពេលជួបសម្ពាធ ឬបរាជ័យ ជាជាងការខឹងសម្បារ ឬបោះបង់ចោល។ ចុងក្រោយគឺជំនាញទំនាក់ទំនងសង្គម ដែលជាកម្លាំងរុញច្រានឱ្យមនុស្សម្នាក់អាចធ្វើការងារជាក្រុម ចេះសហការ និងកសាងបណ្ដាញទំនាក់ទំនងបានល្អ ដែលជាគន្លឹះមាសក្នុងការឈានទៅរកភាពជោគជ័យក្នុងអាជីព។

ជារួមមក បើ IQ គឺជាម៉ាស៊ីនរថយន្ត សមត្ថភាពទាំង ៣ នេះគឺជាចង្កូត និងហ្វ្រាំង។ រថយន្តដែលមានម៉ាស៊ីនខ្លាំង តែគ្មានការគ្រប់គ្រង នឹងងាយជួបគ្រោះថ្នាក់។ ដូច្នេះ ការបណ្ដុះទម្លាប់តូចៗប្រចាំថ្ងៃឱ្យកូនៗ ដូចជាការចេះរង់ចាំ ការយល់ដឹងពីអារម្មណ៍ខ្លួនឯង និងការចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ គឺជាការផ្ដល់អាវុធដ៏មានឥទ្ធិពលបំផុតសម្រាប់ពួកគេក្នុងអនាគត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ