រាជធានីភ្នំពេញ ៖ សូរសំឡេងទះដៃលាន់ឮកងរំពងដើម្បីអបអរសាទរសិស្សឆ្នើមនៅក្នុងពិធីទទួលប័ណ្ណសរសើរពីសាលាអន្តរជាតិអាប៊ែន ឌែនឡៃនៅឯទីក្រុងពីតប៊ឺត រដ្ឋផេនស៊ុលវេនញ៉ា សហរដ្ឋអាមេរិក ។
ក្មេងប្រុសស្រីជនជាតិកម្ពុជាពីរនាក់ដែលធ្លាប់រស់នៅតាមសំណង់អនាធិបតេយ្យនៅរាជធានីភ្នំពេញស្ថិតនៅក្នុងចំណោមសិស្ស៤នាក់ ដែលបានទទួលប័ណ្ណសរសើរនៅក្នុងពិធីនោះដែរ ។
កុមារទាំងពីរដែលជាអតីតក្មេងរស់នៅតំបន់អនាធិបតេយ្យ ហើយទទួលបានប័ណ្ណសរសើរនោះ ទីមួយកុមារីស៊ូសាន បេនីណេ អាយុ១២
ឆ្នាំ និងទី២កុមារាឌែនញែលម៉ូទី អាយុ១៣ឆ្នាំ ដែលបានទទួលពិន្ទុកម្រិត A ខ្ពស់បំផុតជាសិស្សឆ្នើមប្រចាំសាលាអន្តរជាតិអាប៊ែនឌែនឡៃ នៅសហរដ្ឋអាមេរិក ។ កុមារទាំងពីររូបនេះ បានចូលសិក្សា និងជាសិស្សពូកែនៅសាលាអន្តរជាតិអាប៊ែនឌែនឡៃកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ មក ហើយសាលាអន្តរជាតិអាប៊ែនឌែនឡៃកម្ពុជាបានបញ្ជូនសិស្សទាំងពីររូបនេះឱ្យបន្តការសិក្សានៅសាលាអន្តរជាតិអាប៊ែនឌែនឡៃសហរដ្ឋអាមេរិកតាមរយៈកម្មវិធីផ្លាស់ប្តូរសិស្សសិក្សារបស់ខ្លួន ។ សិស្សទាំងអស់ដែលចូលមកសិក្សានៅសាលានេះ សុទ្ធតែមានវាសនាបានបន្តការសិក្សានៅសហរដ្ឋអាមេរិកទាំងអស់គ្នាឱ្យតែសិស្សនោះជាសិស្សពូកែ ហើយបានបំពេញលក្ខ ខណ្ឌមួយចំនួនរបស់សាលា ។
សូមបញ្ជាក់ថា សាលាអន្តរជាតិអាប៊ែនឌែនឡៃត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៧ នៅសហរដ្ឋអាមេរិក និងរាជធានីភ្នំពេញនៅឆ្នាំ ២០០៦ ដោយមានសិស្សចម្រុះជាតិសាសន៍ ។សិស្សទាំងអស់តម្រូវឱ្យនិយាយភាសាអង់គ្លេសគ្រប់ពេលទាំងអស់ ទាំងនៅក្នុងថ្នាក់រៀន និងពេលចេញលេង ។
សាលាអន្តរជាតិអាប៊ែន ឌែនឡៃកម្ពុជាមានបើកបង្រៀនចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ដោយកម្មវិធីសិក្សាមានពីរប្រភេទគឺកម្មវិធីសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាពីរភាសា (ខ្មែរ និងអង់គ្លេស) ដោយកន្លះថ្ងៃសិក្សាតាមកម្មវិធីរបស់សាលារដ្ឋ និងសល់កន្លះថ្ងៃទៀតសិក្សាតាមកម្មវិធីអន្តរជាតិ ។ កម្មវិធីភាសាខ្មែរ គឺសិក្សាតាមកម្មវិធីដូចជាសាលារដ្ឋដោយនៅពេលបញ្ចប់ការសិក្សាសិស្សទាំងអស់ត្រូវប្រឡងយកសញ្ញាបត្រជាមួយសិស្សសាលារដ្ឋ ។ ចំណែកកម្មវិធីអន្តរជាតិ គឺសិក្សាតាមកម្មវិធីរបស់សាលាអន្តរជាតិអាប៊ែនឌែនឡៃនៅសហរដ្ឋអាមេរិកមកបង្រៀនដូចគ្នា គឺដូចគ្នាទាំងកម្មវិធីសៀវភៅ និងគ្រូមកពីសហរដ្ឋអាមេរិក និង វិញ្ញាសាប្រឡងបញ្ចប់ការសិក្សា ។
នៅពេលសិស្សប្រឡងបញ្ចប់ការសិក្សាជាប់ជាស្ថាពរហើយ សិស្សនោះនឹងទទួលបានសញ្ញាបត្រពីរ គឺ-សញ្ញាបត្រទុតិយភូមិចេញដោយក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និង២-សញ្ញាបត្រឌីផ្លូម៉ា (Diplo-ma) ចេញដោយសាលាអន្តរជាតិអាប៊ែនឌែនឡៃនៅសហរដ្ឋអាេមរិកដោយមានការទទួលស្គាល់ពីរដ្ឋផេនស៊ុលវេនញ៉ា សហរដ្ឋអាមេរិក ហើយសញ្ញាបត្រនេះសិស្សអាចបន្តសិក្សានៅតាមសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក និងប្រទេសនានានៅលើសាកលលោក ។
សាលាអន្តរជាតិអាប៊ែនឌែនឡៃកម្ពុជាមានទីតាំងផ្ទះលេខ៩៤ ផ្លូវលេខ៣១៥ ខណ្ឌទួលគោក (ជិតផ្សារមាន់អាំង) រាជធានីភ្នំពេញទូរស័ព្ទលេខ ០២៣ ៨៨០ ២៥២ និង០៨៨ ៦៩០ ១១១១។
www.aliscambodia.com or
www.alisamerica.com
ចែករំលែកព័តមាននេះ