ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាជាតិ​​គុយ​បា​​អនុម័ត​​​ការ​​កែទម្រង់​​​​សេដ្ឋ​កិច្ច

13 ឆ្នាំ មុន

​​សភា​ជាតិ​គុយ​បា​​បានអនុម័ត​​​កាលពី​ថ្ងៃ​ទី​១ សីហា ​នូវ​ផែន​ការ​​កែទម្រង់​​​ដ៏ទូលំ​ទូលាយ​​​ដែល​​សម្រេច​​កាលពី​ខែមេសាកន្លងមក​​នេះ​ដោយ​​សមាជ​​លើកទី៦របស់បក្សកុំមុយនីស្ត​​​​គុយបា​​​​សំដៅ​​ជំរុញ​​សេដ្ឋកិច្ច​មួយ​ដែលមាន​ផលិត​ភាព​​​​ខ្សោយ​ ហើយដែល​ងើបមិនរួច​​​ដោយសារ​បំណុល ។

ផែន​ការ​​កែទម្រង់​​​សេដ្ឋកិច្ច​​​​នេះត្រូវ​បាន​​អនុ​ម័ត​​​​ក្នុង​សម័យ​ប្រជុំ​​សភា​ដឹកនាំ​​ធ្វើ​ដោយ​ប្រមុខ​​រដ្ឋ​​​លោករ៉ាអ៊ុលកាស្ត្រូ ។ ក្នុងចំណោម​​ផែន​ការ​​កែទម្រង់​​​សេដ្ឋ​កិច្ច​​​ និងសង្គម​​​ទាំង​៣១៣​ចំណុច ​ដែល​ត្រូវ​​អនុវត្ត​​​ក្នុងរយៈ​ពេល​៥ឆ្នាំ មានចំណុច​​​មួយ​ផ្តោតលើ​ការសម្រួល​ការ​ធ្វើ​​ដំណើរ​​​​​របស់ជន​ជាតិ​គុយ​បា​ទៅ​កាន់​​បរ​ទេស ។ វិធាន​ការ​ថ្មី​ៗ​​​ត្រូវ​​លើក​ទឹកចិត្ត​​ដល់ការ​ផ្តួច​ផ្តើម​​​គំនិត​ឯក​ជន​ ហើយ​កាត់បន្ថយ​តួនាទី​របស់រដ្ឋ​ក្នុង​ជីវភាព​​សេដ្ឋ​កិច្ច​​​ដោយរក្សា​ទុកផែនការ​​ និងដោយ​ហាមឃាត់​​​​​ការ​ប្រមូល​​ទ្រព្យ​​សម្បត្តិ​ឯក​ជន ៕