ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការជួបគ្នា​លើកទី2​រវាងឡូប៉េស ​និង​ សាលីដូ​ អាចកើត​មាននៅ​ថ្ងៃទី15 ​ខែតុលា ​ខាងមុខនេះ

13 ឆ្នាំ មុន

ការជួប​គ្នា​ជា​ថ្មី​រវាង​ម្ចាស់​ជើង​ឯក​ស្ថាប័ន​WBOក្នុង​ប្រភេទ​ទម្ងន់ ​Featherweight​អ័រឡានដូ សាលី​ដូ​ជា​មួយ​នឹង​អតី​តម្ចាស់​ស្ថាប័ន​នេះ​ចូអាន ម៉ានូ​អែល ម៉ាក​ហ្គេស​អាច​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃទី​១៥​ខែ​តុលាខាង​មុខ​។ គេ​នៅ​ចាំ​បាន​ថា ការ​ជួប​គ្នា​លើក​ទី​១រវាង​កីឡាករ​ទាំង​២នាក់​​នោះ​គឺ​ធ្វើ​ឡើង​កា​ល​ពី​ខែ​មេសា​ឆ្នាំ​ទៅ​មិញ​ដែល​កាល​នោះ

ការជួប​គ្នា​ជា​ថ្មី​រវាង​ម្ចាស់​ជើង​ឯក​ស្ថាប័ន​WBOក្នុង​ប្រភេទ​ទម្ងន់ ​Featherweight​អ័រឡានដូ សាលី​ដូ​ជា​មួយ​នឹង​អតី​តម្ចាស់​ស្ថាប័ន​នេះ​ចូអាន ម៉ានូ​អែល ម៉ាក​ហ្គេស​អាច​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃទី​១៥​ខែ​តុលាខាង​មុខ​។

គេ​នៅ​ចាំ​បាន​ថា ការ​ជួប​គ្នា​លើក​ទី​១រវាង​កីឡាករ​ទាំង​២នាក់​​នោះ​គឺ​ធ្វើ​ឡើង​កា​ល​ពី​ខែ​មេសា​ឆ្នាំ​ទៅ​មិញ​ដែល​កាល​នោះ កីឡាករ​សាលីដូ​បាន​យក​ឈ្នះ​ឡូ​ប៉េស​ដោយ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​៨។ បន្ទាប់​ពីបរាជ័យ​រួច​មក​ មាន​ការ​និយាយ​ថា កីឡាករ​ឡូ​ប៉េស​ត្រូវ​បាន​ធ្វើ​ឲ្យ​បែក​អារម្មណ៍​ដោយ​សកម្ម​ភាព​នៅ​ខាង​ក្រៅ​សង្វៀន​ប្រកួត​។​ នោះគឺ​ជា​មូល​ហេតុ​ដែល​គេ​បាន​ពិពណ៌​នា​ថា បាន​ធ្វើ​ឲ្យ​ឡូប៉េស​ចាញ់​​ការ​ប្រកួត​។

ទោះ​ជា​យ៉ាង​ណា​គឺ​មិន​ខុស​ពី​កីឡាករ​ផ្សេង​ទៀត​ឡើយ​។ ការ​ប្រកួត​របស់ឡូ​ប៉េស​​​កាល​ពី​ឆ្នាំ​២០១០​នោះគឺ​វា​ដូច​តែ​ការ​ប្រកួត​របស់គេ​កាល​ពី​ឆ្នាំ​២០០៩​ដែរ​។ ការ​ខុស​ប្លែក​គ្នា​រវាង​កីឡាករ​សាលីដូ​និង​ឡូ​ប៉េស​គឺ​ត្រង់​ថា សា​លី​ដូ​មាន​កម្លាំង​និង​កំពស់​ខ្ពស់​ជាង​ឡូ​ប៉េស ​ជា​ពិសេស​គេ​មាន​ស្បែក​មុខ​ក្រាស់​មិន​ងាយ​សន្លប់​ផ្តេសផ្តាស។

សាលី​ដូ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​មែន​ជា​គូ​ប្រកួត​ដែល​ឡូ​ប៉េស​ងាយ​ស៊ី​ផុយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ឡូប៉េស​អាច​នឹង​ត្រូវ​សន្លប់​ក្រោម​កណ្តាប់​ដៃ​សាលី​ដូ​ជា​លើក​ទី​២។​
បើ​មើល​ពី​ឯតទគ្គកម្ម​ប្រកួត​វិញ​ សាលី​ដូ​មិន​សូវ​ជា​ល្អ​ទេ ។ គេធ្លាប់​ឈ្នះ​​៣៦​លើក ប៉ុន្តែ​​​ចាញ់​ដល់​ទៅ១១លើក​ និង​ស្មើ​២លើក ធ្លាប់​បាន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​២៤លើក។ ចំណែក​ឡូ​ប៉េស​នៅ​ក្នុង​ការ​ប្រកួត​៣១លើក គេ​ចាញ់តែ​១លើក​ប៉ុណ្ណោះ​ ហើយ​ក្នុង​ជ័យ​ជម្នះ​៣០​លើក​គឺ​គេ​វាយ​ឲ្យ​គូ​ប្រកួត​​សន្លប់​ចំនួន​២៧​លើក​ ៕