រាជធានីភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្មេងទំនើ.ង ដែលបានបង្ហោះម៉ូតូលើផ្លូវសាធារណៈ បានចំនួន០២នាក់ ។ នេះបើយោងតាមផេកកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រកាសនាថ្ងៃទី១០ ខែឧសភានេះ ។
ប្រភពបានបន្តថា នៅវេលាម៉ោង០៣និង០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើ.ងបង្ហោះម៉ូតូតាមផ្លូវសាធារណ: ។
បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្មេងទំនើ.ង០២នាក់ភ្លាមៗ ។
ចំពោះក្មេងទំនើ.ង០២នាក់ខាងលើនេះ ត្រូវបានយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើ.ងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជា កិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ០១គ្រឿងយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើ.ង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើ.ងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២បន្តទៀត ៕


ចែករំលែកព័តមាននេះ