ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​កាច់​​សោ​​ម៉ូតូ​តាម​វាល​ស្រែត្រូវអស់​លក្ខណ៍

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ ជន​សង្ស័យ​​ម្នាក់​ត្រូវ​​​​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​​ដង្កោ​ចាប់​ខ្លួន​​​​ ​បាន​​ក្រោយ​​​ពេល​​លួចម៉ូតូ​​​​ប្រជាព​ល​រដ្ឋ​​១​​គ្រឿង​​​ ខណៈ​​​ម្ចាស់​​ទុក​នៅ​​​វាល​ស្រែ​​ហើយ​ជាប់​រវល់​​ស្ទូង​ដក​​ ស្រាប់​តែ​​​ជន​នេះ​​លួចបាន​ជិះ​​គេចខ្លួន តែ​ម្ចាស់​​​ឃើញ​​​​ក៏​ស្រែក​​ឆោឡោ​និង​ប្តឹង​​ប៉ូលិស​​ដេញ​តាម​​​​ចាប់​ បាន។​

រាជធានីភ្នំពេញ​ ៖​ ជន​សង្ស័យ​​ម្នាក់​ត្រូវ​​​​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​​ដង្កោ​ចាប់​ខ្លួន​​​​​បាន​​ក្រោយ​​​ពេល​​លួចម៉ូតូ​​​​ប្រជាព​ល​រដ្ឋ​​១​​គ្រឿង​​​ ខណៈ​​​ម្ចាស់​​ទុក​នៅ​​​វាល​ស្រែ​​ហើយ​ជាប់​រវល់​​ស្ទូង​ដក​​ ស្រាប់​តែ​​​ជន​នេះ​​លួចបាន​ជិះ​​គេចខ្លួន តែ​ម្ចាស់​​​ឃើញ​​​​ក៏​ស្រែក​​ឆោឡោ​និង​ប្តឹង​​ប៉ូលិស​​ដេញ​តាម​​​​ចាប់​បាន។

ហេតុការណ៍​​នេះបាន​​កើតឡើង​​កាលពី​​វេលា​ម៉ោង​​៥​និង​​​២០​នាទី​​ល្ងាច​​ថ្ងៃទី​​១ ខែសីហា ឆ្នាំ​២០១១ ​នៅ​ចំណុច​​វាល​ស្រែ​ ស្ថិត​ក្នុង​​ភូមិ​សំបួរ ​សង្កាត់​​សាក់​សំពៅ ខណ្ឌដង្កោ​ ។ ​ជន​សង្ស័យ​ឈ្មោះ​​​អូន សុង អាយុ​​៣៨​​ឆ្នាំ​​​ មាន​​ស្រុក​កំណើត​​នៅភូមិ​កំពង់​ក្រួស ឃុំ​​កំពង់​ក្រួស ​ស្រុកកំពង់​​រោទ៍​ ខេត្ត​ស្វាយ​រៀង​ ។ ចំណែក​​​ឯ​ម៉ូតូ​​ដែល​ជន​នោះ​​លួច​​ធុន​សេ១២៥ ស៊េរី​​​ឆ្នាំ២០០៨ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​ភ្នំពេញ​  1W-4516 ជាកម្មសិទ្ធិ​​របស់​ស្ត្រីឈ្មោះ​​​អេង គឹម​លាង​ អាយុ​​៤៧ឆ្នាំ ជា​កសិករ​ ​​​មានទីលំនៅ​​ក្នុង​ភូមិ​កំរែង សង្កាត់​សាក់​សំពៅ ។

តាម​ប្រភព​​​ព័ត៌​មាន​​​បាន​ឱ្យ​​ដឹង​​ថា នៅ​​មុ​ន​ពេល​​​កើត​ហេតុ​​​​ស្ត្រីឈ្មោះ​​អេង គឹមលាង បាន​​ជិះ​ម៉ូតូ​​​ចេញ​​ពីផ្ទះ​​​ទៅ​ដក​ស្ទូង​នៅ​​វាល​ស្រែ​ត្រង់​ចំណុច​ខាង​លើ ដែល​​ពេល​ទៅ​ដល់​​​បាន​ទុក​ម៉ូតូ​​នៅ​​លើ​ផ្លូវ​រួចចុះ​ទៅ​​ដក​ស្ទូង​ឆ្ងាយ​ពីម៉ូតូ ។ ខណៈ​​​នោះ ជន​សង្ស័យ​​​​​បាន​​​ដើរទៅ​​ជិត​រួច​ធ្វើ​​សកម្ម​ភាព​​​កាច់​​សោ​.កបាន​​សម្រេច​ហើយ​ឡើង​ជិះ​គេចខ្លួន​​យ៉ាង​​​លឿន​​សំដៅ​​​ចូល​​រាជធានីភ្នំពេញ​ ប៉ុន្តែ​នៅពេល​ជិះ​ម៉ូតូ​​ចេញទៅ​ត្រូវ​​ម្ចាស់​​ឃើញ​​ទាន់​ក៏​​​​ស្រែក​​ឆោឡោ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​ព្រម​ទាំង​​​​ប្តឹង​ប៉ូលិស​​​ឱ្យ​ជួយ​អន្តរាគមន៍​​​ភ្លាមៗ​​ ដែរ ។

បន្ទាប់​ពី​​ទទួល​បាន​ព័ត៌​មាន​​ភ្លាម ​កម្លាំង​ប៉ូលិស​​​ប៉ុស្តិ៍សង្កាត់​​ដង្កោ​​បាន​ចេញ​​​ស្ទាក់​​​ដោយ​​​សហការ​ជាមួ​យប៉ូលិស​ប៉ុស្តិ៍​ផ្សេងៗ​ទៀត ។ មួយ​សន្ទុះ​​ក្រោយ​មកក៏​​​ប្រទះ​ឃើញ​​​​មុខ​សញ្ញា​​ជន​សង្ស័យ​​និង​​ភិនភាគ​​​ម៉ូតូ​ដែល​​ម្ចាស់​រាយការណ៍​​​​​ក៏ឃាត់​​​ឱ្យ​​ឈប់​ ប៉ុន្តែ​ជននោះ​​មិន​ព្រម​​​ឈប់​​ទេ​ ហើយ​​ប៉ូលិស​​ក៏ដេញ​តាម​រហូត​ដល់​​​ស្ពាន​​ដែក​ផ្លូវ​ចំការ​ដូង​​ ស្ថិត​ក្នុង​ភូមិ​សំបួរ​ សង្កាត់​​ដង្កោ ទើប​ជន​នោះ​​ផ្តួល​ម៉ូតូ​​ចោល​​រត់​គេចខ្លួន​ ។  ប្រភព​​ដដែល​បាន​​បន្ត​ទៀត​ថា  ជន​សង្ស័យ​​បាន​រត់​ចូល​ទៅ​​ពួន​​សម្ងំ​នៅ​ក្នុង​​​​ទឹក​បឹង ​​ហើយ​ត្រូវ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​​សង្កាត់​ដង្កោ និង​​ប៉ុស្តិ៍​ដែល​នៅ​ជាប់​គ្នា​នោះ​ធ្វើ​ការ​រុករក​​និង​ឡោមព័ទ្ធ​​ព្រម​ទាំង​ចាប់​​ខ្លួន​បាន ។ បន្ទាប់​មកក៏​បាន​នាំទៅ​ប៉ុស្តិ៍​ធ្វើ​ការ​សាកសួរ​​មួយ​​ជំហាន​​​រួច​បញ្ជូន​បន្តទៅ​​កាន់​ផ្នែក​ប៉ូលិស​​ព្រហ្ម​ទណ្ឌខណ្ឌ​ដង្កោ​ ដើម្បី​សាកសួរ​បន្ថែម​និង​​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​តុលាការ។

នៅក្នុង​វិធាន​ការ​​ទប់​ស្កាត់​​ចោរលួច​ម៉ូតូ​​តាម​វាល​ស្រែ​នេះ​ ​ប៉ូលិស​នៃ​អធ​ិការ​ដ្ឋាន​​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល បាន​រឹត​បន្តឹង​​ការ​ល្បាត និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ដាស់​តឿន​​ជា​ប្រចាំ​ដល់​ប​ង​ប្អូន​ប្រជា​កសិ​ក​រ​ដែល​ជិះ​​ម៉ូតូ​​ទៅធ្វើ​ស្រែ​​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​​ជាប់​ជានិច្ច​​កុំ​ឱ្យ​មាន​ការ​បាត់​បង់​​ មិន​តែ​ប៉ុណ្ណោះ​​បាន​ណែ​នាំ​​ឱ្យ​ពួក​គាត់​ បើ​ទុក​ម៉ូតូ​នៅ​ផ្ទះ​បាន​សុំ​ទុក​នៅ​ផ្ទះ​វិញមាន​សុវត្ថិ​ភាព​​​​ជាង ​មិន​ចាំ​​បាច់​ជិះ​ទៅ​ស្រែ​នោះ​ឡើយ ។

ការ​ផ្សព្វ​ផ្សាយ​​ខាង​លើ​បាន​ធ្វើ​ឡើង​​យូរ​មក​ហើយ ​ឱ្យ​តែ​ដល់​ពេល​រដូវ​វស្សា​​មក​ដល់​ ព្រោះ​នៅ​ក្នុង​ស្រុក​អង្គ​ស្នួល មាន​ប្រជា​ពល​រដ្ឋ​​ភាគ​ច្រើន​ជាង​៩០​ភាគ​រយ​ជា​កសិ​ករ ។ ​ម្យ៉ាង​ទៀត​សម័យ​នេះ​ជា​សម័យ​ទំនើប​​ពួក​គាត់​មួយ​ចំនួន​មាន​លទ្ធ​ភាព​ទិញ​ម៉ូតូ​ល្អ​ស៊េរី​ទំនើបៗ​ជិះ ​ហើយ​ពេល​ទៅធ្វើ​​ស្រែ​អ្នក​ដែល​មាន​ស្រែ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​​បន្តិច តែង​​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​ធ្វើ​ការ​ដក​ស្ទូង​នៅវាល​ស្រែ​​ខុស​ប្លែក​ពី​សម័យ​ដើម​ដែល​ពួក​គាត់​ចេញពី​ផ្ទះ​ទៅ​ធ្វើ​ស្រែ​ គឺថ្មើ​រ​ជើង​ ឬ​ក៏​បរ​រទេះ​គោ​ប៉ុណ្ណោះ ។ ទាក់ទិន​​ទៅ​ន​ឹង​បញ្ហា​​នោះ​ គឺជា​​កង្វល់​​មួយ​សម្រាប់​សមត្ថ​កិច្ច​​​ប៉ូលិស​​ដែល​ជា​អ្នក​ការ​​ពារ​សុវត្ថិ​ភាព​ ព្រោះ​ខ្លាច​​ពេល​ដែល​​ប្រជា​ពល​រដ្ឋ​​​រវល់​តែ​ស្ទូង​ដក​ភ្លេច​ខ្លួន​ត្រូវ​ចោរ​លួច​យក​ម៉ូតូ​​ទៅ​បាត់​ ឬ​ចោរ​ប្រដាប់​អាវុធ​​ទៅភ្ជង់​​ប្លន់​​យក​​ជា​ដើម ៕