ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ ម៉ៃឃើល ហ្វ៊ែល ​ផ្តោតការ​ប្រឹងប្រែង​ សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុងឡុង​ឆ្នាំ2012

13 ឆ្នាំ មុន

ម្ចាស់មេដាយ​មាស​អូឡាំពិក​ក្រុង​ប៉េកាំង​ឆ្នាំ​២០០៨​ម៉ៃឃើល ហ្វ៊ែល​បាន​កំណត់​គោល​ដៅ​យ៉ាង​មុត​មាំ​របស់​ខ្លួន​ក្នុង​ការ​ចូល​ដណ្តើម​មេដាយ​មាស​នៅ​ឯព្រឹត្តិការប្រកួត​អូឡាំពិក​ក្រុង​ឡុង​ដ៍​ឆ្នាំ​២០១២​នៅ​ប្រទេស​អង់​គ្លេស​។ នៅ​ទី​នោះ​ហ្វ៊ែល​មាន​បំណង​យ៉ាង​មុត​មាំ​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​អូស្ត្រាលី​Ian Thorpe។ កីឡាករ​Thorpeបាន​វិល​ចូល​ប្រកួត​វិញ​បន្ទាប់​ពី​បាន​លាឈប់​ពី​ការ​ប្រកួត​នានា​ក្នុង​ឆ្នាំ​២០០៦។

ម្ចាស់មេដាយ​មាស​អូឡាំពិក​ក្រុង​ប៉េកាំង​ឆ្នាំ​២០០៨​ម៉ៃឃើល ហ្វ៊ែល​បាន​កំណត់​គោល​ដៅ​យ៉ាង​មុត​មាំ​របស់​ខ្លួន​ក្នុង​ការ​ចូល​ដណ្តើម​មេដាយ​មាស​នៅ​ឯព្រឹត្តិការប្រកួត​អូឡាំពិក​ក្រុង​ឡុង​ដ៍​ឆ្នាំ​២០១២​នៅ​ប្រទេស​អង់​គ្លេស​។

នៅ​ទី​នោះ​ហ្វ៊ែល​មាន​បំណង​យ៉ាង​មុត​មាំ​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​អូស្ត្រាលី​Ian Thorpe។ កីឡាករ​Thorpeបាន​វិល​ចូល​ប្រកួត​វិញ​បន្ទាប់​ពី​បាន​លាឈប់​ពី​ការ​ប្រកួត​នានា​ក្នុង​ឆ្នាំ​២០០៦។​ ចូល​រួម​ប្រកួត​នៅទី​ក្រុង​ឡុង​ដ៍​ឆ្នាំ​ក្រោយThorpeនឹង​ផ្តោត​លើ​វិញ្ញាសា​ហែល​ទឹក​៣ប្រភេទ​ក្នុង​នោះ​មាន​ហែល​សេរី​ចម្ងាយ​២០០ម៉ែត្រ ហែល​បណ្តាក់​សេរី​ចម្ងាយ​១០០ម៉ែត្រ​និង​២០០ម៉ែត្រ​។​

កាល​ពី​ប្រកួត​កីឡាអូឡាំពិក​ក្រុង​អា​តែន​ឆ្នាំ​២០០៤ កីឡាករ​ហ្វ៊ែល​ កីឡាករ​Thorpeព្រម​ទាំង​កីឡាករ​Pieter van den Hoogenband បាន​បង្កើត​នូវ​ការ​ប្រណាំង​ប្រជែង​គ្នា​ដ៏​អស្ចារ្យ​មួយ​។ ហ្វ៊ែល​សង្ឃឹម​ថា ការ​ប្រជែង​ដ៏​អស្ចារ្យ​នោះ​នឹង​កើត​មាន​ជា​ថ្មី​ម្តង​ទៀត​នៅទី​ក្រុង​ឡុងដ៍​ឆ្នាំ​ក្រោយ។

ថ្លែង​កាល​ពី​ដើម​សប្តាហ៍​នេះ​នៅ​ទី​ក្រុង​សៀង​ហៃ ហ្វ៊ែលបាន​បញ្ជាក់​ថា​៖ «ការហែល​សេរី​ចម្ងាយ​២០០ម៉ែត្រ​បាន​ក្លាយ​ជា​វិញ្ញាមួយ​ដែល​ផ្តល់​នូវ​ការ​សប្បាយ​។ បើ​អាច​ទទួល​បាន​ឱកាស​ប្រកួត​​ប្រជែង​ជា​មួយ​កីឡាករ​Thorpeម្តង​ទៀត​វា​គឺ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ។ ខ្ញុំ​ធ្លាប់​បាន​ប្រកួត​ប្រជែង​ជា​មួយ​គេ​២លើក​ប៉ុណ្ណោះ​ក្នុង​ពេល​កន្លង​មក ​ហើយ​ការ​វិល​ត្រឡប់​ចូល​ប្រកួត​វិញ​គឺ​ជា​រឿង​រំភើប​រី​ករាយបំ​ផុត »។

ហ្វ៊ែលគឺ​ជា​កីឡាករ​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​បំ​ផុត​ក្នុង​អាជីព​ ខណៈ​គេ​ដណ្តើម​បាន​មេដាយ​មាស​ដល់​ទៅ​៨គ្រឿង​អំឡុង​ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​ប៉េកាំង​ឆ្នាំ​២០០៨​។ ប៉ុន្តែ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ពិភពលោក​នៅទី​ក្រុង​សៀង​ហៃ​ដែល​ទើប​តែ​បញ្ចប់​ទៅ​នេះ​ ហ្វ៊ែល​បញ្ចប់​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ២ប៉ុណ្ណោះ​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​២០០ម៉ែត្រ​។ គេ​បាន​បរាជ័យ​ក្រោម​ថ្វៃដៃ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន​រី​យ៉ាន ឡូចឆ៍​។​

ទោះ​ជា​យ៉ាង​ណា ហ្វ៊ែល​បាន​បញ្ជាក់​ថា ការ​ចូល​រួម​របស់​គេ​ក្នុង​ព្រឹត្តិ​ការ​នៅ​ក្រុង​សៀង​ហៃ​គឺ​ដើម្បី​វាស់​ពី​កម្រិត​សមត្ថភាព​របស់​គេ​ប៉ុនណា​ងាយ​ស្រួល​ឲ្យ​គេ​រៀប​ចំ​ខ្លួន​មុន​ការ​ប្រកួត​នៅ​ទី​ក្រុង​ឡុង​ដ៍​ឆ្នាំ​ក្រោយ ។ បញ្ចប់​ការ​ប្រកួត​នៅ​សៀង​ហៃ​នេះ​ ហ្វ៊ែល​ដណ្តើម​បាន​មេដាយ​មាស​៤គ្រឿង​ ប្រាក់​២និង​សំ​រឹទ្ធិ​មួយ ៕