ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីអំពាវនាវឱ្យពលរដ្ឋចាកចេញពីក្រុងគៀវ ខណៈត្រៀមបើកការវាយប្រហារទ្រង់ទ្រាយធំក្នុងឱកាសទិវាជ័យជម្នះ ៩ ឧសភា

1 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​៧​ ឧសភា​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ក្រុង​​គៀវ ឲ្យ​ចាក​ចេញពី​ទីក្រុង​នោះ ដែល​ប្រឈម​មុខ​នឹង​ការ​គំរាម​វាយប្រហារ​ខ្លាំងក្លា​ នា​ថ្ងៃ​ទី​៩​ឧសភា ជា​ថៃ្ង​ប្រារព្ធ​ពិធី​ជ័យជម្នះ​របស់​សហភាព​សូ​វៀត…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​៧​ ឧសភា​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ក្រុង​​គៀវ ឲ្យ​ចាក​ចេញពី​ទីក្រុង​នោះ ដែល​ប្រឈម​មុខ​នឹង​ការ​គំរាម​វាយប្រហារ​ខ្លាំងក្លា​ នា​ថ្ងៃ​ទី​៩​ឧសភា ជា​ថៃ្ង​ប្រារព្ធ​ពិធី​ជ័យជម្នះ​របស់​សហភាព​សូ​វៀត លើ​ពួក​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​។

ម្យ៉ាងវិញទៀត​ វិមាន​ក្រឹម​ឡាំង​អះអាង​ពី​ការ​បង្កើត​បទ​ឈប់​បាញ់​គ្នា​រយៈពេល​២​ថ្ងៃមួយ នៅ​អ៊ុយ​ក្រែ​ន​ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​៨​ ឧសភា ​ម៉ោង​នៅ​ក្រុង​មូ​ស្គូ​ទៅ សម្រាប់​ឱកាស​នោះ​ ។ នា​ឱកាស​ខួប​ជ័យជម្នះ​នោះ​ ខាង​អ៊ុយ​ក្រែ​ន​ក៏​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​២​ថ្ងៃ ដែល​មុន​បទ​ឈប់​បាញ់​របស់​រុ​ស្ស៊ី ​គឹ​ថ្ងៃ​ទី​៦​ និង​ទី​៧ ​ឧសភា ហើយ​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ថា បាន​បដិសេធ​ដោយ​បន្ត​វាយប្រហារ​ប្រឆាំង​ប្រទេស​ខ្លួន​ ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​ថ្លែង​ថា ភ្នាក់ងារ​សន្តិសុខ​រុ​ស្ស៊ី​បាន​ចាត់វិធានការ
​នានា​បន្ថែម​ទៀត ដើម្បី​ធានា​ដល់​ការ​ប្រព្រឹត្ត​ទៅ​ដ៏​ល្អ​នៃ​ការ​ប្រារព្ធ​ពិធី​ថ្ងៃ​ទី​៩ ​ឧសភា ក្នុង​ទូ​ទាំង​ប្រទេស​ពិសេស​​នៅ​ក្រុង​មូ​ស្គូ ដោយ​គិតដល់​ការ​គំរាមកំហែង​ភេរវកម្ម​មក​ពី​អ៊ុយ​ក្រែ​ន ​។ លោក​ប៉េ​ស្កូវ​ក៏​ថ្លែង​ផង​ដែរ​ថា ការ​កាត់​ផ្ដាច់់​អ៊ី​ន​ធើ​ណេ​ត ​នា​ពេល​ថ្មី​ៗ​នេះ ​នៅ​ក្រុង​មូ​ស្គូ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​រុ​ស្ស៊ី​​មួយ​ចំនួន​មាន​ក្ដី​បារម្ភ គឺ​ចាំបាច់​ ។ វិធានការ​នោះ​ ត្រូវ​បាន​អនុវត្ត ដើម្បី​ធានា​សន្តិសុខ​របស់​ប្រជាជន ដែល​នោះ​ជា​អាទិភាព​ដាច់ខាត​មួយ​ ។

ម្យ៉ាងទៀត​រុ​ស្ស៊ី បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៦ ​ឧសភា​ ដល់​បណ្ដា​ស្ថានទូត​បរទេស​ឲ្យ​ជម្លៀស​បុគ្គលិក​ និង​ពលរដ្ឋ​ខ្លួន​ចេញពី​ក្រុង​គៀវ មក​ពី​ការ​វាយប្រហារ​សងសឹក​ដោយ​ចៀស​មិន​រួច ប្រសិនបើ​អ៊ុយ​ក្រែ​ន​បង្ក​ការ​រាំងស្ទះ​ដល់​ពិធីបុណ្យ​ជ័យជម្នះ​លើ​ពួក​ណា​ហ្ស៊ី​ហ៊ី​ត្លែរ​។

នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៨​ ឧសភា​ អភិបាលក្រុង​មូ​ស្គូ​លោក​ស័​រ​ហ្គេ​យ​សូ​ប៊ិ​យ៉ា​នី​ន​រៀបរាប់​ពី​ការ​បាញ់​ទម្លាក់​ដ្រូ​ន​សរុប​២០​គ្រឿង​ដែល​ហោះ​សំដៅ​ក្រុង​មូ​ស្គូ​។ ចាប់តាំងពី​ការ​ចូល​ជា​ធរមាន​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​ជា​ឯកតោភាគី​របស់​រុ​ស្ស៊ី​​មក ប្រទេស​នេះ​​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៨ ​ឧសភា ​ថា បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​២៦៤​គ្រឿង​ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​រុ​ស្ស៊ី MAX ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​សរសេរ​ថា រវាង​ពាក់កណ្ដាល​យប់​មក​ដល់​ម៉ោង​៧​ព្រឹក​ម៉ោង​នៅ​ក្រុង​មូ​ស្គូ កង​ល​ម្លាំ​ង​ការពារ​អាកាស​របស់​យើង បាន​ស្តា​ក់​និង​កម្ទេច​ដ្រូ​ន​អ៊ុយ​ក្រែ​ន​២៦៤​គ្រឿង​។ ដ្រូ​ន​ទាំងនោះ​ត្រូវ​បាន​បាញ់​ទម្លាក់​ក្នុង​តំបន់​១០​របស់​រុ​ស្ស៊ី ក្នុង​នោះ​ មាន​តំបន់​ក្រុង​មូ​ស្គូ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ