ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពអេហ្ស៊ីប​​​បោសសំអាត​​​ពួកបាតុករ​​នៅទី​លាន​ ​TAHRIR ​ក្រុង​គែរ​

13 ឆ្នាំ មុន

​កងទ័ពអេហ្ស៊ីប​​កាលពីថ្ងៃទី​​១ សីហា ​បាន​បំបែក​​ការបោះ​​ជំរំ​​ធ្វើ​​បាតុកម្ម​ចាប់តាំង​ពី​​ជាង​​​៣​សប្តាហ៍​​​មកហើយ​​​នៅទី​លាន TAHRIR ជា ទីលាន​​​យ៉ាងធំ​​នៅ​កណ្តាល​ទីក្រុងគែរ ​ដែល​​ក្លាយ​​ជាទីតាំង​​​សម្រាប់​ការ​​​តវ៉ា​នយោបាយ​នៅ​អេ ហ្ស៊ីប​។​ បណ្តា​​​គណបក្ស​​ និង​អង្គ​ការ​យុវជន​​​​​បាន​សម្រេច​​​កាលពីថ្ងៃទី​​​​២៩ កក្កដា កន្លង​មក​នេះ

​កងទ័ពអេហ្ស៊ីប​​កាលពីថ្ងៃទី​​១ សីហា ​បាន​បំបែក​​ការបោះ​​ជំរំ​​ធ្វើ​​បាតុកម្ម​ចាប់តាំង​ពី​​ជាង​​​៣​សប្តាហ៍​​​មកហើយ​​​នៅទី​លាន TAHRIR ជា ទីលាន​​​យ៉ាងធំ​​នៅ​កណ្តាល​ទីក្រុងគែរ ​ដែល​​ក្លាយ​​ជាទីតាំង​​​សម្រាប់​ការ​​​តវ៉ា​នយោបាយ​នៅ​អេ ហ្ស៊ីប​។​

​បណ្តា​​​គណបក្ស​​ និង​អង្គ​ការ​យុវជន​​​​​បាន​សម្រេច​​​កាលពីថ្ងៃទី​​​​២៩ កក្កដា កន្លង​មក​នេះ ​​ដក​មនុស្ស​​​ចេញពីទីតាំង​​នេះ​ក្នុង​​រដូវ​បុណ្យ​​រ៉ា​ម៉ា​ដាន ​ដែល​ចាប់​ផ្តើម​នៅ​​អេហ្ស៊ីប​ពីថ្ងៃទី​​​១ សីហា ​​​ទៅ ប៉ុន្តែ​​​មនុស្ស​ក្បាលរឹង​​ប៉ុន្មាន​​រយនាក់​​នៅ​​ក្រាញ​បន្ត​​​​ស្ថិតនៅ​ទីនោះទៀត​។​

តាមរូបភាព​​​ផ្សាយក្នុង​​ទូរទស្សន៍​​គេឃើញ​​​បណ្តា​រថ​យន្ត​​យោធា​​​​ចតត្រៀប​ត្រា នៅទីលាន TAHRIR ជា​កន្លែង​​​​ដែលបណ្តា​​​​តង់​​ និង​​​ក្តារ​​​ក្រាល​ទាំង​ឡាយត្រូវ​រុះរើ​​ចេញ​។ ពុំ​​មានសេចក្តី​​រាយការណ៍​​​ពីអំពើហិង្សា​​ឡើយ ​ទោះបីជា​​មាន​ការ​បាញ់​​ឡើងលើ​​ខ្លះ​ក្តី ។​

ទីលាន TAHRIR ក្លាយ​​ទៅជានិមិត្ត​​​​រូបនៃ​​​ការតវ៉ា​ប្រឆាំង​របប​លោក​ប្រធានាធិបតី​​​ហូស្នី មូ​បារ៉ាក់ ​ដែលត្រូវ​​​​ផ្តួល​រំ​លំ​កាលពីថ្ងៃទី​​​១១ កុម្ភៈ ដោយ​​សវនាការ​​កាត់ទោស​លោកត្រូវ​​​បើកធ្វើ​​នា​ថ្ងៃទី​​៣ សីហា ​នៅក្រុង​​គែរ ក្នុង​​​បរិវេណ​សាលា​​ប៉ូលិស ៕