ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​ក្រើនរំលឹក​ដល់​មន្ត្រីរាជការ​ទាំងអស់ ជា​ពិសេស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ បន្ត​យកចិត្តទុកដាក់​បំពេញ​តួ​នាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យ​បាន​ល្អ​ប្រសើរ

3 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី​ បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជការ​ទាំងអស់ ជា​ពិសេស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី​ បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជការ​ទាំងអស់ ជា​ពិសេស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យ​បាន​ល្អ​ប្រសើរ ​។

នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៦ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់​ដឹ ក​នាំ​មន្ទីរ​អង្គភាព​នានា ​ជុំវិញ​ខេត្តតាកែវ សរុប​ចំនួន​១,២១៥ នាក់ ដែល​ពិធីនេះ ​បាន​ប្រារព្ធ​ឡើង​នៅ​ទីតាំង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ ​សែន ​តាកែវ ​។

លោក ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្ដេច​តេ​ជោ បានឱ្យ​ដឹង​ថា គោលដៅ​ នៃ​ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​របស់​សម្តេច​តេ​ជោ​ នា​ពេល​នេះ គឺជា​ការ​អនុវត្ត ក៏​ដូច​ជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា​ជាមួយ​អង្គ​បោះ​ឆ្នោត ដើម្បី​ឱ្យ​មាន​តម្លាភាព ក៏​ដូច​ជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ ក៏​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំន​ង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់ លើ​ភារកិច្ច​របស់​ខ្លួន និង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ ​។

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ នូវ​ក្តី​រីករាយ​ដែល​បាន​វិល​មក​ជួប​ជាមួយ​បងប្អូន​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា ​ក្នុង​ខេត្តតាកែវ​នេះ​សា​ជា​ថ្មី​ ។

សម្តេច​បន្ត​ថា តាកែវ​ គឺជា​ខេត្ត​ទី​៤​ហើយ ដែល​សម្ដេច​បាន​កំណត់​ជា​គោលដៅ​ក្នុង​ការ​ចុះ​ជួប​មន្ត្រីរាជការ​តាម​បណ្ដា​ខេត្ត​នានា បន្ទាប់​ពី​ខេត្តកំពង់ចាម ត្បូង ឃ្មុំ និង​កំពង់ស្ពឺ និង​កំពុង​ឆ្ពោះទៅ​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត​ ។

មាន​ប្រសាសន៍​ពី​ខេត្តតាកែវ នៅ​ថ្ងៃនេះ សម្តេច​តេ​ជោ​ បាន​រំលឹក​ពី​ប្រវត្តិសាស្ត្រ​ នៃ​ការ​ដោះស្រាយ​វិបត្តិ​ទឹក​សង្គ្រោះ​ស្រូវ​ ជូន​ប្រជា​កសិករ​នៅ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ កាលពី​ឆ្នាំ​១៩៩៤ ដោយ​លើក​ឡើង​ពី​ទ្រឹស្តី​ដ៏​ល្បីល្បាញ​ថា «​ច្រូតស្រូវ​ក្នុង​ទឹក​ ប្រសើរ​ជាង​គ្មាន​ស្រូវ​ច្រូត​»​។ ​សម្តេច​បន្ត​ថា នៅ​ថ្ងៃ​ទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​១៩៩៤ ប្រជា​កសិករ​នៅ​ឃុំ​ពត់​សរ និង​តំបន់​ជិតខាង​បាន​ជួប​វិបត្តិ​ខ្វះ​ទឹក​ស្រោចស្រព​ស្រូវ ហើយ​សម្តេច​បាន​ចុះ​ទៅ​អន្តរាគមន៍​បូមទឹក​ជួ​យស ង្គ្រោះ​ស្រូវ​ ។

សម្តេច​ បាន​សង្កត់ធ្ងន់​ថា ទោះបីជា​ត្រូវ​ច្រូតស្រូវ​ក្នុង​ទឹក ក៏​នៅ​តែ​ប្រសើរ​ជាង​ទុក​ឱ្យ​ស្រូវ​ងាប់​ដោយសារ​ខ្វះ​ទឹក ព្រោះ​វា​នឹង​មិន​មាន​ស្រូវ​សម្រាប់​ប្រមូល​ផល​សោះ​ ។

សម្តេច​តេ​ជោ ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ​នៅ​ខេត្តតាកែវ​ទាំងអស់​ ដែល​បាន​ខិតខំ​បំពេញការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​កន្លង​មក ជា​ពិសេស​ការ​រួម​គ្នា​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀប រៀបរយ​ក្នុង​សង្គម ទប់ស្កាត់​បាន​នូវ​ទ​ង្វើ​បង្កចលាចល​នានា​ក្នុង​សង្គម ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​ក៏​បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជការ​ទាំងអស់ ជា​ពិសេស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​ នូវ​សេវា​ចាំបាច់ និង​សេវា​តម្រូវការ​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ជៀសវាង​បង្ក​នូវ​បញ្ហា​នានា ​ដែល​នាំ​ឱ្យ​មានការ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ ។

សម្តេច​តេ​ជោ​បាន​រំលឹក​ដល់​មន្ត្រី​ទាំង អស់​ត្រូវ​បន្ត​រក្សា​នូវ​ស្ថិរភាព​ជាតិ និង​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួម​មាន ការ​បង្ក្រាប​នូវ​បទល្មើស​ផ្សេង​ៗ ដូច​ជា ចោរឆក់ ចោរប្លន់ ការ​ជួញដូរ​គ្រឿងញៀន​។

សម្ដេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​គាំទ្រ​ដល់​ការ​ប្រមូលប្រាក់​ចំណូល​ទាំង​ផ្នែក​ពន្ធគយ រួម​ទាំង​ទប់ស្កាត់​ការ​រកស៊ី​មិន​បង់ពន្ធ ឬ រត់គេច​ពន្ធ​ជាដើម​។ ទន្ទឹម​នេះ សម្ដេច​តេ​ជោ​ក៏​ឱ្យ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជា​ពិ សេស​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះ​ទេ​។
សម្តេច​ក៏​បាន​ណែនាំ​ឱ្យ​ខិតខំ គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ជា​ពិសេស​ខណៈ​ដែល​ប្រេងឥន្ធនៈ​ឡើងថ្លៃ ត្រូវ​ចេះ​សន្សំ​សំចៃ​លើ​ការ​ចំណាយ​ដែល​មិន​ចាំបាច់​នានា​។

សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឱ្យ​បន្ត​យកចិត្តទុកដាក់​គ្រប់គ្រង និង​ជួយ​មើលថែ​ចំពោះ​បងប្អូន​អតីត​យុទ្ធ​ជន និង​និវត្តជន​ដែល​មាន​ក្នុង​មូលដ្ឋាន​។ គប្បី​យកចិត្តទុកដាក់​ចំពោះ​ពួក​គាត់ ជាក់​ស្តែ ង​កន្លង​មក បាន​បញ្ចូល​គ្នា​ជា​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន គឺជា​ការ​ផ្តល់​ការ​យកចិត្តទុកដាក់​លើ​ជន​ស៊ី​វិល​ចូល និវត្តន៍ ជៀសវាង​ទុក​ពួក​គាត់​នៅ​ក្នុង​ភាព​ឯកោ ហើយ​សម្តេច​ណែនាំ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួក​គាត់ និង​រៀបចំ​កម្មវិធី​ជួបជុំ ឱ្យ​តម្លៃ​លើ​មន្ត្រី​ជើង​ចាស់ ដែល​ធ្លាប់​លះបង់​លើ​កា​រប ម្រើ​ការងារ​ជូន​ជាតិ​នា​ពេល​កន្លង​មក​។

សម្ដេច​តេ​ជោ​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​ថែរក្សា​ធនធានធម្មជាតិ​ដែល​មាននៅ​មូលដ្ឋាន ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ និង​រួម​គ្នា​ក្នុង​ការ​ថែរក្សា​ឱ្យ​បាន​គង់វង្ស​។​សម្ដេច​តេ​ជោ​ក៏​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ទាំងអស់ ជៀសវាង​ភាព​អសកម្ម ឬ​ការ​គៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា «​មន្ត្រី​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជា ជន​នោះ​ទេ គឺជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​» នឹង​បម្រើប្រជាជន​ប្រកបដោយ​ភាព​ស្មោះត្រង់​។

នៅ​ថ្ងៃនេះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​រំលឹក​ឱ្យ​អាជ្ញាធរ​ខេត្តតាកែវ​ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​តាម​ព្រំ​ដែ ន​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។

ជា​ចុង​ក្រោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្តតាកែវ​ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​ឱ្យ​ទទួល​បាន​នូវ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ និង​ជូនពរ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូម​ជម្រាប​ថាបើ​យោង​តាម​របាយ​កា រណ៍​របស់​ឯកឧត្តម វុ​ី សំណាង អភិបាល ខេត្តតាកែវ បានឱ្យ​ដឹង​ថា សមិទ្ធផល​ជា​ច្រើន ដែល​ខេត្ត​សម្រេច​បាន គឺ​បាន​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ បាន​ល្អ​ប្រសើរ​។ សេដ្ឋកិច្ច​ខេត្តតាកែវ​បាន​មក​ពី​វិស័យ​ធំ​ៗ​ចំនួន​៣ រួម​មាន​៖ វិស័យ​កសិកម្ម ៥៣% វិស័យ​ឧស្សាហកម្ម និង​សំណង់ ៣១% និង​វិស័យ​សេវាកម្ម​១៦%​។ តាកែវ​ជា​ខេត្ត​ប្រកបដោយ​សក្ដានុពល​កសិកម្ម តំបន់​ទេសចរណ៍​សំខាន់​ៗ និង​ជា​ខេត្ត​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​។ បច្ចុប្បន្ន​ខេត្តតាកែវ មាន​រោងចក្រ សហគ្រាស​ធំ​ៗ​កំពុង​ធ្វើ​អាជីវកម្ម និង​បន្ត​មក​បណ្តាក់ទុន​វិនិយោគ​ជា​បន្ត​បន្ទា ប់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ