ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្ដាយ! ភ្លៀងលាយឡំខ្យល់កន្ត្រាក់បក់បោកខ្លាំង បាក់រលំរូបសំណាក «យុទ្ធការ» និម្មិតសញ្ញាខេត្តកោះកុង

1 នាទី មុន
  • កោះកុង

​ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដឹងថា នៅ​វេលា​ម៉ោង​ប្រមា​ន​ណ​២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ឧសភា​ ឆ្នាំ​២០២៦ នេះ មាន​​ករណី​ព្យុះ​ភ្លៀង​លាយ​និង​ខ្យល់​កន្ត្រាក់ បាន​បក់​បោក​មក​ចំ​មុខ​សាលាខេត្ត​កោះកុង ​បណ្តាល​អោយ​មានការ​បាក់រ​លំនូវ​រូបសំណាក​យុទ្ធ​ការ…

​ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដឹងថា នៅ​វេលា​ម៉ោង​ប្រមា​ន​ណ​២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ឧសភា​ ឆ្នាំ​២០២៦ នេះ មាន​​ករណី​ព្យុះ​ភ្លៀង​លាយ​និង​ខ្យល់​កន្ត្រាក់ បាន​បក់​បោក​មក​ចំ​មុខ​សាលាខេត្ត​កោះកុង ​បណ្តាល​អោយ​មានការ​បាក់រ​លំនូវ​រូបសំណាក​យុទ្ធ​ការ ដែល​ជា​រូប​និម្មិតសញ្ញា​របស់​រដ្ឋបាល​ខេត្តកោះកុង ទើបនឹង​សាងសង់​រួចរាល់​នៅ​មុន​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​កន្លង​ទៅ​ថ្មី​ៗ ​មិន​ទាន់​បាន​ដាក់​សម្ពោធ​នៅឡើយ​ ដែល​គួរ​អោយ​សោកស្តាយ ។

ក្រៅពី​នេះ ក៏​នៅ​មាន​បាក់​រលំ​ទ្រព្យសម្បត្តិ​សាធារណៈ​ជា​ច្រើន​ទៀត នេះ​បើ​តាម​ការ​អះអាង​របស់ សមត្ថកិច្ច​នគរបាល​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ។

ព្រម​ជាមួយ​គ្នា​នេះ​ដែរ​ ខ្លោងទ្វារ​ស​ង្ក្រា​ន្ត ដែល​ឈរ​បង្អួតរាង​តាំងពី​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ចំ​ពីមុខ​សាលាខេត្ត​ក៏​ត្រូវ​ខ្យល់​កន្ត្រាក់​រលំ​បាក់​អស់​ផង​ដែរ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ