ប្រទេសកូរ៉េទាំង២ ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP ថា កូរ៉េខាងត្បូងនឹងបន្តនយោបាយសន្តិសហវិជ្ជមានសំដៅបង្កើតសន្តិភាពជាមួយកូរ៉េខាងជើង ក៏ទោះបីប្រទេសនេះ ទើបកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន សំដៅបង្កើតការចែកគ្នាដាច់រវាងកូរ៉េទាំង២ក្ដី ។ នេះបើតាមសេចក្ដីប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ឧសភា ។

ខុន្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងពិនិត្យដោយលម្អិតការកែប្រែរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង។ ផ្អែកលើការពិនិត្យនោះ រដ្ឋាភិបាលនឹងបន្តជាប់ជានិច្ច នយោបាយសន្តិសហវិជ្ចមានរបស់ខ្លួន សម្រាប់ឧបទ្វីបកូរ៉េ ។

រដ្ឋធម្មនុញ្ញកែប្រែថ្មីរបស់កូរ៉េខាងជើងលាតត្រដាងដោយក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងកាលពីថ្ងៃទី៦ ឧសភា ឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរនយោបាយរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដែលបានបង្ហាញកាលពីឆ្នាំ២០១៣ ចាត់ទុកកូរ៉េខាងត្បូងជាប្រទេសមួយដាច់ដោយឡែកច្រឡះ ពុំមែនជាដៃគូសម្រាប់ការបង្រួបបង្រួមជាយថាហេតុឡើយ។

រដ្ឋធម្មនុញ្ញកែប្រែថ្មីលុបចោលការបកស្រាយមុន ពីការបង្រួបបង្រួមកូរ៉េ ដោយកំណត់ពីដែនដីកូរ៉េខាងជើង តែមិននិយាយយោងណាមួយពីកូរ៉េខាងត្បូងឡើយ។ ទោះបីយ៉ាងណារដ្ឋធម្មនុញ្ញប្រែថ្មី មិនចែងថា កូរ៉េខាងត្បូងជាសត្រូវឡើយ ខណៈតាមការពិត លោកគីមជុងអ៊ុន ចាត់ទុកកូរ៉េទាំង២ថា ជាប្រទេសប្រទូស្តរ៉ាយគ្នា និងចាត់ទុកកូរ៉េខាងត្បូងថា ជាប្រជាជាតិដែលប្រទូស្តរ៉ាយបំផុត ៕
ចែករំលែកព័តមាននេះ